រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រា នៅព្រឹកថ្ងៃទី៧ ខែតុលានេះ អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែកនិងផ្សព្វផ្សាយនូវរូបភាពហិង្សានិងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ការអំពាវនាវពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្ទាប់ពីនៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត។ ចំពោះអ្នកសារព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស […]
Tag: ក្រសួងព័ត៌មាន
រដ្ឋមន្ត្រីព័ត៌មានថ្មី នឹងយកពេលវេលាចុងសបា្តហ៍ បង្ហាត់បង្រៀនមន្ត្រីសរសេរអត្ថបទឲ្យកាន់តែមានគុណភាព
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចយកពេលវេលាចុងសបា្តហ៍របស់ឯកឧត្តម ដើម្បីបង្ហាត់បង្រៀនមន្ត្រីទទួលបន្ទុកសរសេរអត្ថបទឱ្យបានយល់ដឹងបន្ថែមពីបច្ចេកទេសនៃការសរសេរអត្ថបទប្រកបដោយខ្លឹមសារ និងទាក់ទាញអ្នកអានអ្នកស្តាប់។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពេលចុះសាកសួរសុខទុក្ខ និងបង្ហាញខ្លួនជូនដល់បងប្អូនមន្ត្រីរាជការ នៅថ្ងៃទី១ នៃការចាប់ផ្តើមការងារនៅក្រសួងព័ត៌មាន។ គួរឲ្យដឹងថា មុនក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម ក៏មានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។ ឯកឧត្តម ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា […]
ឯកឧត្តម នេត្រ ភក្ត្រា ពីអតីតកុមារកំព្រា ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន
គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ។ ជាក់ស្តែង ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែសីហា។ ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ […]
