រដ្ឋមន្រ្តីក្រសួងដែនដី ប្រឡងប្រណាំងប្រសិទ្ធភាពការងារ ដើម្បីពត់ទម្លាប់ថ្មីរបស់មន្រ្តី និងស្ថាប័ន

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការពង្រឹងមុខងារសាធារណៈ គឺជាការងារអាទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈពាក្យស្លោក “ទូកទៅកំពង់នៅ”។ […]

ក្រុងព្រះវិហារមានប្រភេទដីដែលអាចសាងសង់បានមានជាង៧៩%នៃផ្ទៃដីសុរប

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានសម្រេចដាក់ឱ្យប្រើប្រាស់ហើយនៅប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ខែមិថុនាឆ្នំា២០២៣ និងបានកំណត់ប្រភេទដីកម្រិតការសាងសង់មានផ្ទៃដីជាង១៧.៥៩២ហិកតាស្មើនឹង៧៩,៧៤%នៃផ្ទៃដីសរុប។

5
Promotion