ថ្មអារកម្ពុជា ក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន

ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន សម្រាប់ប្រាស់ក្នុងវិស័យសំណង់ (ក្រាលចិញ្ចើមថ្នល់ ក្នុងផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក។ល។) ម៉ុង ក្តារមឈូស និងស្លាកព្រលឹង។ថ្មអារកម្ពុជាមានលក្ខណៈស្អាត តម្លៃធូរថ្លៃ សូមបងប្អូនយើងជួយគាំទ្រផលិតផលក្នុងស្រុក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជាបាន នាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ចូលរួមពិព័រណ៍តថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ […]

រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ

រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹងភាពជាដៃគូជាមួយសេវាករចែកចាយអគ្គិសនី ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាតូបនីយកម្ម​មានន័យថា​ ការធ្វើ​ ឬការផ្ទេររបស់អ្វីមួយ​ដែលជារបស់ឯកជន ឬរបស់ជាតិដទៃឲ្យទៅជារបស់ជាតិ​របស់រដ្ឋវិញ។ បើតាមរបាយការណ៍បានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% […]

ក្រសួងរ៉ែ បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅខេត្តត្បូងឃ្មុំ

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំជាសេនាធិការ ដោយ មានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្រសួងរ៉ែ បញ្ជាក់ថា ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងរងមាស […]

កម្ពុជា​ កំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់​ នាពេលអនាគត

ឯកឧត្តម កែវ​រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​និងថាមពល​បានឲ្យដឹងថា កម្ពុជាផលិតថាមពលកកើតឡើងវិញ​ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេស​មានបរិមាណជាង ​៦​២​% ​នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។​ ពោលគឺថាមពល​ដែលបានមកពីប្រភព៖ ​វារីអគ្គិសនី​ថាមពលពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស។ គោលការណ៍របស់អាស៊ាន​គឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញ​ឱ្យបាន៣​៥​%​ នៅឆ្នាំ២​០​៣​០​​ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​កម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ​៤​០​០​០​​មេហ្គាវ៉ាត់​ក្នុងមួយឆ្នាំ ​ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ​ ២​៤​០​០​មេហ្គាវ៉ាត់ប៉ុណ្ណោះ​ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត។ ដូច្នេះ​កម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគត​ក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងបែបនេះ ក្នុងវេទិកាស្តីពី​“​គោលនយោបាយរ៉ែ​​និងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា […]

រដ្ឋ បានចំណូលជាង ៣៥លានដុល្លារក្នុងមួយឆ្នាំៗ ពីឧស្សាហកម្មរ៉ែមាស

ក្រុមហ៊ុនរ៉ែមាសមកពីប្រទេសអូស្ត្រាលី បាននិងកំពុងបង់សួយសារ ពន្ធនិងអាករលើស ៣៥លានដុល្លារជូនរដ្ឋក្នុងមួយឆ្នាំៗ និងផ្តល់ការងារប្រមាណ ៦០០កន្លែងជូនប្រជាជនកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្ដីនៃក្រសួងរ៉ែ​និងថាមពល ជាមួយក្រុមហ៊ុនរ៉ែមាសរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមហ៊ុនអូស្ត្រាលីរ៉ឺនេសង់ មីនីរ៉លលីមីតធីត ដែលកំពុងប្រតិបត្តិការស្សាហកម្មចម្រាញ់រ៉ែមាសលំដាប់អន្តរជាតិនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបង្ហាញពីភាពរីករាយបន្ថែមជាមួយការកាត់បន្ថយបែបបទឲ្យសាមញ្ញដោយក្រសួងរ៉ែ និងថាមពល ក្នុងការបញ្ជាក់លើផលិតផលនាំចេញ និងជាពិសេសគម្រោងបញ្ចុះថ្លៃអគ្គិសនីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះការប្រើអគ្គិសនីលើសមធ្យមភាគកន្លងទៅ។ […]

ក្រសួងរ៉ែ បញ្ជាក់ពីលក្ខខណ្ឌទទួលបានការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ការសម្រេចបញ្ចុះថ្លៃអគ្គិសនី ចំសម្រាប់វិស័យទាំងពីរនេះ បានឡើងតាមការណែនំារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឱ្យក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណអគ្គិសនី […]

ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ ដល់បណ្តាញអង្គការសង្គមស៊ីវិល

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល​ (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ​ EISEI និងអង្គការឌីភីអេ។ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖​១. បច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,​២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន​និងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។ ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ដោយផ្តោតលើប្រធានបទមួយចំនួន​ដូចជា៖ ១.​ សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២.​ សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣.​ ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ […]

5
Promotion