អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សាយថា មានការបង់ប្រាក់ និងភាពមិនប្រក្រតីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើររដ្ឋាបាល បញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្នើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្ដល់ដោយវិទ្យុ RFI […]

ស្នងការខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីទូរទស្សន៍ថៃផ្សាយថា ជនជាតិថៃ៩នាក់ចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន៩នាក់ខាងលើ

ក្រុងប៉ោយប៉ែតប្រកាសតម្លៃធ្វើប័ណ្ណចេញចូលព្រំដែនកម្ពុជា-ថៃ ត្រឹមតែ ២ម៉ឺនរៀលប៉ណ្ណោះ

ដើម្បីជួយសម្រួលដល់ប្រជពលរដ្ឋចេញចូលច្រកទ្វាអន្តរជាតិប៉ោយប៉ែត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រួលការធ្វើសៀវភៅប័ណ្ណព្រំដែនកម្ពុជា-ថៃ

5
Promotion