លោក គង់ សភា ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោសឲ្យបានមកខ្មែរវិញ

លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស និងគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ។ តាមរយៈលិខិតផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ លោក គង់ សភា បានសរសេររៀបរាប់ថា «ខ្ញុំបាទ គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង ពិតជាមានការសោកស្តាយ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសស្វាគមន៍ជានិច្ចចំពោះអ្នកប្រឆាំងទាំងឡាយណាដែលភ្ញាក់រលឹក និងបោះបង់ចោលការប្រឆាំង លើកលែងតែមនុស្សម្នាក់គត់ ដែលសម្តេចមិនស្វាគមន៍ និងមិនលើកលែងអស់មួយជីវិត គឺទណ្ឌិត សម រង្ស៊ី ដែលសម្តេចហៅថា ជាជនក្បត់ជាតិ ៣ជំនាន់។ នេះបើតាមសារសំឡេងរបស់សម្តេចតេជោ តបទៅកាន់លោក មុំ អសនី ដែលកំពុងរត់ភាសខ្លួននៅប្រទេសថៃ។ ក្នុងសារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ […]

ឯកឧត្តម សូ ណារ៉ូ៖ រដ្ឋាភិបាលកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរនៅក្រៅប្រទេស មិនមែនជាការជ្រែតជ្រែកនោះទេ

រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនបានធ្វើសកម្មភាពណាមួយជ្រែតជ្រែត ក្នុងកិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី ឬសហគមខ្មែរនៅអូស្ត្រាលីនោះទេ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា​បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមថែរក្សាគាំពារពលរដ្ឋខ្មែរទាំងអស់នៅក្រៅប្រទេស។ ប្រការនេះមានន័យថា ពលរដ្ឋខ្មែរដែលមានសញ្ជាតិអូស្ត្រាលីក្តី អាមេរិកក្តី បារាំងជាដើម នៅតែរក្សាសញ្ជាតិខ្មែរ ដោយមិនបានលះបង់សញ្ជាតិដើមចោលឡើយ ដូច្នេះរដ្ឋាភិបាលបានសិទ្ធិក្នុងការតាមថែរក្សាគាំពារពលរដ្ឋទាំងនោះ។ នេះជាការលើកឡើងរបស់ ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ អំពីលទ្ធផលនៃ […]

សម្តេចតេជោ ហ៊ុន សែន ចំអកសួរសំនួរឲ្យក្រុមប្រឆាំងដែលតែងតែដើរជាន់កែងខ្លួនឯង

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកនយោបាយប្រឆាំង ទោះមិនស្រឡាញ់រដ្ឋាភិបាល តែគួរឲ្យតម្លៃទៅលើផលប្រយោជន៍ជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្តែងការងឿងឆ្ងល់ចំពោះអ្នកនយោបាយវ័យចំណាស់ម្នាក់នៅកម្ពុជា ដែលចេញសារធ្វើយ៉ាងណាកុំឲ្យទំនាក់ទំនងកម្ពុជា តាមរយៈការជួបរវាងទ្វេភាគីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង បានទៅដោយរលូន តើសារនេះបានន័យស្អី? សម្តេចបានគូសបញ្ជាក់ថា “ក្នុងនាមជាអ្នកនយោបាយចង់អ្នកឯងស្រឡាញ់រដ្ឋាភិបាល មិនរដ្ឋាភិបាល ប៉ុន្តែគួរតែឲ្យតម្លៃទៅលើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើង ជាជាងយកនយោបាយដាក់មុខគ្រប់ពេលទាំងអស់ ហើយតាំងខ្លួនជាអ្នកស្រឡាញ់ជាតិ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់ នៅក្នុងទ្វីបអឺរ៉ុបជាង ២ពាន់នាក់ នៅវេលាម៉ោង៥ល្ងាច ត្រូវនឹងម៉ោង១១យប់ថ្ងៃទី១៤ ខែមករា […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្តាំទៅក្រុមប្រឆាំងថា សម្តេចបន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី១១ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងពីជំនួបរវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីជប៉ុន។ សម្តេចបញ្ជាក់ថា ទោះបីសម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយ​ក្តីស្រឡាញ់រាប់អានក្នុងឋានះជាមិត្តចាស់ ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកំពស់ទំនាក់ទំនងមិត្តភាពកម្ពុជា ជប៉ុនឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីសុីដា ហ្វីមីអូ បានឆ្លៀតទទួលសម្តេចនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ។ សម្តេចតេជោសូមអរគុណចំពោះឯកឧត្តមគីសុីដា ហ្វីមីអូ ដែលនៅបន្តរាប់អានសម្តេចក្នុងឋានះជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ […]

សមាគមអ្នកដឹកជញ្ជូនកម្មករ ស្នើឱ្យនាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យសកម្មភាពគណបក្ស Move Forward ដែលគាំទ្រ និងបណ្តុះបណ្តាលដល់ចលនានយោបាយខុសច្បាប់ប្រឆាំងកម្ពុជា

លិខិតចំនួន២ទំព័ររបស់សមាគមអ្នកដឹកជញ្ជូនកម្មករ បានដាក់សំណើតាមរយៈស្ថានទូតថៃ ដើម្បីស្នើដល់លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីថៃ

ម៉ាឡេស៊ីអះអាងថា មិនអនុញ្ញាតឲ្យក្រុមជ្រុលនិយមប្រើប្រាស់ទឹកដីម៉ាឡេស៊ី ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានោះឡើយ

ឯកឧត្តម Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។​ការបញ្ជាក់នេះក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ នៅវិមាន៧មករា។ បេសកជនពិសេសរូបនេះ បានសំដែងនូវការកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត […]

ក្រុមប្រឆាំងបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ

ក្រុមប្រឆាំងនៅជប៉ុន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ។ បរាជ័យទី១ ទៅលើប្រធានបទ ដែលពួកគេថា មិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ហើយឈានទៅដល់ទាមទារសុំឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាការបរាជ័យហើយ។ ពួកគេមិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ម្ដងណានោះទេ ដូចនេះហើយ គឺបន្តមិនទទួលស្គាល់ទៀតចុះ។ ពួកក្រុមប្រឆាំងនេះភ្លេចថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក មានប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតដែលជ្រលក់ម្រាមដៃខ្មៅ មានចំនួន […]

សម្តេចតេជោ ហ៊ុន សែន ផ្តាំក្រុមប្រឆាំងជ្រុលនិយមគប្បីបញ្ឈប់សកម្មភាពធ្វើនយោបាយ ដែលពឹងលើដង្ហើមអ្នកដទៃ ដើម្បីបំផ្លាញជាតិខ្លួនឯង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ល្ងាចម្សិលម៉ិញសម្តេចបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុល និយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើ ប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាម វិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។

5
Promotion