ប្រធាន គ.ជ.ប អំពាវនាវពលរដ្ឋមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី ១០ឆ្នាំឡើង អញ្ជើញមកធ្វើបច្ចុប្បន្នភាពលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតចាប់ពី១០ឆ្នាំឡើងទៅ ពោលនៅឆ្នាំ២០១៦ សូមអញ្ជើញមកធ្វើទិន្នន័យជីវមាត្រលើរូបថត និងខ្ចៅដៃថ្មីឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ ចាប់ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការិយាល័យចុះបោះឆ្នោតនៅតាមឃុំ សង្កាត់ទាំងអស់ នៅទូទាំងប្រទេស បានបើកដំណើរការទាំងអស់ ដោយមិនមានការរាំងស្ទះនោះឡើយ។ ការអំពាវនាវបែបនេះរបស់ប្រធាន គ.ជ.ប បានធ្វើឡើងក្នុងឱកាសអញ្ជើញលោក និងក្រុមគ្រួសារ […]

គ.ជ.ប៖ តាមការប៉ាន់ស្មាន អ្នកមកចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០២៥ មានជាង២២ម៉ឺននាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ៥.៥ម៉ឺននាក់

យោងតាមតារាងស្ថិតិ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការអនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា តាមការប៉ាន់អ្នកចុះឈ្មោះថ្មី មានចំនួន ២២០,៥៥៣នាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៥៥,៩០៤នាក់។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ […]

គ.ជ.ប៖ គណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១៧ ដោយរលូន

នៅថ្ងៃទីដប់ប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ ​បាន​ហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តស្វាយរៀង។ ទី២: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣: គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៤: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងទី៥: […]

គ.ជ.ប នឹង​​សាកល្បង​គុណភាព​​ទឹ​ក​ខ្មៅ​​ជ្រលក់​ម្រាមដៃក្នុង​​ការ​​​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី៦ ​កក្កដា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នា​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។

គ.ជ.ប៖ នៅថ្ងៃទីពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព ស​ណ្ដាប់​ធ្នា​ប់​ល្អ និងគ្មានអំពើហិង្សា

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុង ថ្ងៃទីពីរនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

គ.ជ.ប ប្រកាសថា​ដំណើរការឃោសនាថ្ងៃដំបូង​មានសន្តិសុខល្អ​ប្រសើរ ខណៈ​បក្សប្រជាជន​កម្ពុជា ហែក្បួនទ្រង់​ទ្រាយ​​ធំ​នៅគ្រប់ម​ណ្ឌល​ទាំង​អស់

ដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។

គ.ជ.ប ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអំពាវនាវឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល មិនឱ្យទៅបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) កំពុងដំណើរការយ៉ាងរលូន រៀបចំការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

គ.ជ.ប៖​ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព និងឥតគិតថ្លៃ​ សម្រាប់ការផលិតកម្មវិធីផ្សព្វផ្សាយគោលនយោបាយបក្ស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជ.ប) បានជម្រាបជូនគណបក្សនយោបាយ អំពីគោលការណ៍ ប្រធានបទ និងកិច្ចការបច្ចេកទេសមួយចំនួន ដើម្បីត្រៀមរៀបចំការផលិតកម្មវិធី ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ (កម្មវិធីតុមូល) និងស្ប៉ូតឃោសនារបស់ គណបក្សនយោបាយ ដែលត្រូវចាក់ផ្សាយនៅវិទ្យុជាតិ និងទូរទស្សន៍ជាតិកម្ពុជា រួមនឹងការរៀបចំអត្ថបទឃោសនារបស់គណបក្សនយោបាយនៅលើព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ បេីតាមគ.ជ.ប​ សម្រាប់ការផ្សព្វផ្សាយខាងលើនេះ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព […]

​​លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត ស​ម្រាប់​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បី​កំណ​ត់​​លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

គ.ជ.ប ប្រជុំពិនិត្យនិងសម្រេចលើឯកសារមួយចំនួន

ឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំកិច្ចប្រជុំ គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេច។

5
Promotion