ក្រុមការងារចម្រុះ ចុះណែនាំលើកចុងក្រោយដល់អាជីវករទូទាំងប្រទេសត្រូវបញ្ឈប់ការទិញ និងលក់បារី គ្មានបិទតែមប្រិ៍អាករត្រឹមត្រូវ

ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីមួយចំនួនក្នុងរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា […]

គយកម្ពុជា និងកូរ៉េ ចុះ​អនុស្សរ​ណៈ​យោគ​យល់​គ្នា ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​

រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយសាធារណៈរដ្ឋកូរ៉េ បាន​ចុះហត្ថលេខាលើអនុស្សរណៈយោគ​​យល់គ្នា ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំ​ដោយ​លោក គុណ ញឹម រដ្ឋ​មន្ត្រី​ប្រតិ​ភូអម​​នាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមកម្មវិធី​សប្តាហ៍​គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ “កិច្ច​សហ​ប្រតិបត្តិការគយ និងឌីជីថលគយជាសាកល” ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុង​សេ​អ៊ូល​សាធារណៈរដ្ឋកូរ៉េ ។ កម្មវិធីនេះ មានការចូលរួម​ពីថ្នាក់ដឹកនាំ […]

5
Promotion