«ការងារអភិរក្ស និងការចិញ្ចឹមឃ្មុំព្រៃ ដើម្បីយកទឹកឃ្មុំតាមធម្មជាតិ ផ្ដល់ជម្រើសមុខរបរបន្ថែម និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន»។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដូចនេះ ក្នុងឱកាសទទួលជួបលោក គ្រុយ សារិត នារសៀល ថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគាំទ្រគំនិតផ្តួចផ្តើមឱ្យមានគម្រោងអភិរក្សឃ្មុំព្រៃ នៅក្នុងភូមិសាស្រ្តឃុំអូរសោម ខេត្តពោធិ៍សាត់ […]