ខណៈពេលដែលបើកក្បាលកាមេរ៉ាថតរឿង « សោកនាដកម្មភ្នំខ្មោច » បានមួយថ្ងៃស្រាប់តែលោក លៀក លីដា ថៅកែផលិតកម្ម LD ស្រែករកជំនួយព្រោះចំណាយអស់ប្រាក់រហូតដល់ទៅរាប់ម៉ឺនដុល្លារក្នុងការថតមួយថ្ងៃ ។ ជាមួយគ្នានោះតារាសម្តែង ង៉ែត សុវណ្ណលីតា ដែលជាតួអង្គសំខាន់មួយរូបក្នុងរឿងនេះផងដែរថែមទាំងបានប្រកាសមិនបន្តថតរឿងប្រវត្តិសាស្រ្តទៀតទេ ។  រឿង « សោកនាដកម្មភ្នំខ្មោច » បានរៀបចំបើកការមេរ៉ាថតកាលពីថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២៦មកនេះដោយមានការចូលរួមពីសិល្បករជាច្រើន ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺចាប់ផ្តើមថតរឿងនេះថ្ងៃដំបូងស្រាប់តែលោក លៀក […]