មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន មកកាន់សេតវិមាន សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងលក់យន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាននិយាយថា «យើងនឹងលក់យន្ដហោះចម្បាំង F-35 ទៅឲ្យអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តមួយដ៏អស្ចារ្យរបស់យើង»។ ប្រទេសអារ៉ាប៊ីសាអូឌីត បានតាមទិញយន្ដហោះចម្បាំង F-35 ពីមហាអំណាចអាមេរិកជាយូរណាស់មកហើយ ខណៈបច្ចុប្បន្ននៅមជ្ឈិមបូព៌ាមានតែអ៉ីស្រាអែលមួយគត់ដែលមានយន្ដហោះចម្បាំង ដ៏ទំនើបប្រភេទនេះប្រើ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP […]
