អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានបញ្ជាក់ថា គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សាយបន្តមួយចំនួននោះទេ។ លោក កត្តា អន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនាថា៖ តាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១៧៧៤ កន្លែងដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ […]
