សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិនចំនួន៥ ក្រោយពីសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ ហើយយកសពទៅកប់ចោលនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១០និង២០នាទីព្រឹក មានករណីប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជនជាតិចិន មានអាយុប្រហែល៣៤ឆ្នាំ ត្រូវបានគេយកមកកប់ចោល នៅចំណុចរណ្ដៅដីស្ថិតនៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយធ្វើការស្រាវជ្រាវតាមនីតិវិធី […]
Tag: ជនជាតិចិន
សមត្ថកិច្ចបង្ក្រាបបាន១៦នាក់ជនជាតិចិន ក្នុងបទល្មើសលេងល្បែងស៊ីសងខុសច្បាប់ ឥឡូវតុលាការដោះលែងឲ្យនៅក្រៅឃុំ
ជនសង្ស័យជាជនជាតិចិនចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង ត្រូវបានតំណាងអយ្យការជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះត្រូវអនុញ្ញាតឲ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរង់ចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍សមត្ថកិច្ច, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ […]
សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀតហើយ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ
កម្លាំងផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ករណីចូលរួមអ្នករំដោះជនជាតិចិនម្នាក់ដែលជាមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ។
