ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍ នៅតំបន់ស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ គួរជម្រាបជូនថា បុរសជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ​ត្រូវប៉ូលីស​ឃាត់រថយន្តពិនិត្យ ហើយសួរនាំរកឯកសាររថយន្ត ខណៈដែលគាត់បានបង្ហាញ​ប័ណ្ណបើកបរអាស៊ានរួចហើយ។ តាមរយៈវីដេអូដែលបង្ហោះនៅក្នុងបណ្តាញសង្គម ប៉ូលីសនៅតែទាមទាររកឯកសារផ្សេងៗ រហូតប៉ូលីស​ទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ និងមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀលទៀតផង។ ចំពោះករណីនេះ ក្រសួងទេសចរណ៍ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម […]