ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសអំពីការប្តេជ្ញាចិត្តបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ជាមួយនឹងការរំពឹងខ្ពស់ថា កម្ពុជា-ថៃ នឹងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពឲ្យបានពេញលេញក្នុងការបញ្ចប់ជម្លោះ។ កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកាថា៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ បាននិយាយថា លោក Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តបន្ទាប់ ហើយរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសបានបន្ទរការប្តេជ្ញាចិត្តនោះ ដោយនិយាយថា សហរដ្ឋអាមេរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង។ យ៉ាងណា […]
