មកទល់ពេលនេះហើយអ្នកនាង រឹម លក្ម្សី ភរិយាតារាចម្រៀងរ៉េប ជា សុជាតិ នៅតែទទួលរងនូវការរិះគន់ និងសើចចំអកពីជនមួយចំនួន មិនចេះចប់ រហូតធ្វើឱ្យនាងចេញមុខរៀបរាប់ទាំងអួលដើមក ស្តាប់ហើយពិតជាគួរឱ្យអាណិតណាស់ ។ ដូចមហាជនបានដឹងស្រាប់ហើយថាចាប់តាំងពីអ្នកនាង រឹម លក្ម្សី ដែលជាភរិយាលោក ជា សុជាតិ សម្រាលកូនមក នាងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីជនមួយចំនួនថា នាងមានសម្រស់មិនស្រស់ស្អាត ។ ក្នុងអំឡុងធ្វើឱ្យនាងមានការបាក់ទឹកចិត្តយ៉ាងខ្លាំង ប៉ុន្តែក្រោយពីទទួលបានកម្លាំងចិត្តពីស្វាមី និងមិត្តភក្តិជុំវិញខ្លួនបានធ្វើឱ្យនាងបំភ្លេចរឿងនោះចោលទាំងស្រុង ។ ដោយឡែកថ្មីៗនេះស្រាប់តែមានជនមួយចំនួនបន្តរិះគន់និងសើចចំអកជីវិតគ្រួសារអ្នកនាង […]
Tag: ជា សុជាតិ
មិនខ្វល់រឿងរិះគន់ សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ បណ្តើរភរិយានិងកូនប្រុសចូលរួមក្នុងកម្មវិធីទាំងទឹកមុខរីករាយ !
ថ្វីដ្បិតតែកន្លងមកមានអ្នករិះគន់ពេញបណ្តាញសង្គម និងនិយាយមិនល្អពីភរិយារបស់ខ្លួនក្តី តែតារាចម្រៀងសមាជិកនៅក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ មិនដែលខ្វល់ឡើយ ផ្ទុយទៅវិញថ្មីៗនេះលោកបានបណ្តើរភរិយាបណ្តូលចិត្តរួមជាមួយកូនប្រុសរបស់ខ្លួនទៅចូលរួមកម្មវិធីធំមួយយ៉ាងសប្បាយរីករាយបំផុត ។ ក្រៅពីមានឈ្មោះជាតារាចម្រៀងរ៉េប លោក ជា សុជាតិ ក៏ជាគណកម្មការនៅក្នុងកម្មវិធី Rapper Fighter ផងដែរ ដែលមានមហាជនជាច្រើនស្រឡាញ់ពេញចិត្ត ដោយសារតែលោកមានទេពកោលស្យខ្លាំងនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីលោកបានហែលឆ្លងវិថីនេះយ៉ាងលំបាក ទំរាំតែសាងកេរ្តិ៍ឈ្មោះឱ្យល្បីល្បាញដូចសព្វថ្ងៃ ។ ខណៈពេលដែលកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញលោកក៏បានរៀបការមានគូស្រករ និងមានកូនប្រុសជាទីស្រឡាញ់មក ស្រាប់តែផ្ទុះការរិះគន់ពីមហាជនមួយចំនួនទាក់ទងទៅនិងភរិយារបស់លោក រហូតធ្វើឱ្យផ្ទុះកក្រើកពេញវិថីសិល្បៈ ។ ទោះបីជារឿងនេះកើតឡើងចំពោះខ្លួនក្តី លោក ជា សុជាតិ មិនខ្វល់អ្វីទាំងអស់ […]
