ប្រធានាធិបតី ស៊ី ជីនពីង ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ស្មើនឹង២,៨លានដុល្លារដល់កម្ពុជាដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីចុងខែកក្កដាកន្លងទៅ។ នេះបើតាមលោក មាស សុភ័ណ្ឌ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក នាពាក់កណ្ដាលអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មាស សោភ័ណ្ឌ […]