ពិតជាប្លែកភ្នែក ចម្លែកអារម្មណ៍លោក ឈឿន ឧត្តម , សុះ ម៉ាច និង ឌីជេក្លាំ បានពួតដៃគ្នាផលិតបទចម្រៀងថ្មីសម្រាប់អបអរនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយក្នុងវិដេអូចម្រៀងនេះ អ្នកទាំង៣បាននាំគ្នាទៅផ្តិតយកទិដ្ឋភាពនៅស្រុកស្រែចំការធ្វើឱ្យទស្សនិកជន កាន់តែនឹកស្រុកនឹកស្រែ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ។ ថ្វីដ្បិតតែវិដេអូចម្រៀង « រដូវភ្ជុំមកដល់ហើយ » របស់តារាចម្រៀងទាំង ៣ រូបនេះបានចេញមួយរយៈពេលក្តី ប៉ុន្តែសន្ទុះនៃការគាំទ្របទចម្រៀងនេះ គឺខ្លាំងមិនធម្មតាទេ គឺមានអ្នកចូលមើលជាហូរហែ […]
