សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ ក្នុងញត្តិដាក់ជូនឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា យោងរបាយការណ៍សង់ត្រាល់ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤​កន្លងទៅនេះ […]