តារាសម្តែងសិចស៊ី ឌុច លីដា អស់លទ្ធភាពក្នុងការរកប្រាក់ចំណូលពីអាជីពសិល្បៈ នាងបានសម្រេចចិត្តទិញសិទ្ធហាងកាហ្វេរបស់តារាកំប្លែង PeyPey Dy ធ្វើជាថៅកែផ្ទាល់ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។  ឌុច លីដា ធ្លាប់ជាតារាសម្តែងសិចស៊ីល្បីឈ្មោះ និងមានទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត តែចាប់តាំងពីនាងសម្រេចចិត្តបង្កើតគ្រួសារ មានស្វាមីនិងមានកូនមក ធ្វើឱ្យនាងបោះបង់ការងារសម្តែងចោលទាំងស្រុង ដើម្បីទុកពេលវេលាមើលថែគ្រួសារ ។ ម្យ៉ាងវិញទៀតស្វាមីនាងជាមនុស្សដែលប្រចណ្ឌខ្លាំង និងមិនចង់ឱ្យនាងថតឬសម្តែងឈុតស្នេហា ឬសិចស៊ីដូចកាលពីនាងនៅលីវឡើយ ។  ច្រើនឆ្នាំមកនេះ ឌុច លីដា បាត់មុខឈឹងពីសិល្បៈ បើទោះបីជានាងនៅតែស្រឡាញ់នៅក្នុងវិស័យនេះនិងមានបំណងចង់កសាងកេរ្តិ៍ឈ្មោះឡើងវិញក្តី តែមកទល់ពេលនេះនៅពុំទាន់មានស្នាដៃថ្មីណាមួយបង្ហាញមហាជនឡើយ […]