ក្រុមតារាស្រីកូរ៉េ K-Pop Babymonster យកបទចម្រៀង Pop Out របស់ N.Johnទៅរាំតាមធ្វើឱ្យផ្ទុះពេញពិភពលោក ! 

បីជាបទចម្រៀង « Pop Out » របស់លោក N.John បានចេញជាច្រើនខែមកហើយក្តី បទចម្រៀងនេះនៅតែពេញនិយមនិងមានអ្នកយកទៅរាំតាមជាហូរហែ ជាពិសេសប៉ុន្មានថ្ងៃនេះក្រុមតារាស្រីកូរ៉េ K-pop Babymonster ក៏បានយកបទចម្រៀងនេះទៅរាំតាម ធ្វើឱ្យផ្ទុះពេញបណ្តាញសង្គម ។  N.John គឺជាកូនប្រុសទី២របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញទៅសិក្សាផ្នែកតន្រ្តីនៅ សហរដ្ឋអាមេរិក អស់ពេលជាច្រើនឆ្នាំមកហើយ ហើយបទចម្រៀងរបស់លោកជាច្រើនក៏ផ្ទុះការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រទូទាំងពិភពលោក ។  ជាមួយនិងការចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៅតាមការសំណូមពររបស់អ្នកគាំទ្រ ថ្មីៗវត្តមាននិងកេរ្តិ៍ឈ្មោះរបស់ N.John ក៏បានសាយភាយកាន់តែខ្លាំងពេញពិភពលោក ហើយថ្មីៗនេះ បទចម្រៀង Pop Out របស់ N.John ក៏ត្រូវបានក្រុមតារាស្រី K-pop Babymonsterដែលមានឈ្មោះថា Ahyeon បានយកបទចម្រៀងរបស់លោក សុវត្ថិ មុនីនាគ យកទៅរាំតាម និងបានបង្ហោះលើផេក Instagram ផ្លូវការរបស់ក្រុមនេះផ្ទាល់ផងដែរ ដែលកាន់តែធ្វើផ្ទុះការចាប់អារម្មណ៍ពីបណ្តាលអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ។ […]

ឡើងឆាកកាន់ក្បាលមេក្រូឡើងវិញ ឈិត សុវណ្ណបញ្ញា នៅតែមិនភ្លេចរឿងព្រះធម៌ធ្វើឱ្យចិត្តស្ងប់ ! 

បើទោះបីជាពេលនេះតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានប្រកាសវិលចូលសិល្បៈវិញក្តី នាងនៅតែមិនភ្លេចព្រះធម៌ធម៌ដែលបានធ្វើឱ្យចិត្តនាងស្ងប់អស់ពេលជិត១០ឆ្នាំ ។  តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀងអស់ជិត១០ឆ្នាំមកហើយ ដោយសារនាងមានបញ្ហាសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរដែលត្រូវការពេលវេលាព្យាបាល ជាញឹកញាប់នាងតែងតែលេចមុខក្នុងឈុតសម្លៀកបំពាក់ពណ៌ តាំងសមាធិឱ្យចិត្តស្ងប់ ឬកាន់សីល៥ ដូចដែលមហាជនបានឃើញនាពេលកន្លងមក ។ ជុំវិញការវិលត្រឡប់ម​កជាន់ឆាកតន្រ្តីជាថ្មីម្តងទៀតរបស់តារាចម្រៀងវ័យ៣៧ឆ្នាំ ឈិត សុវណ្ណបញ្ញានៅតែទទួលបានការគាំទ្រច្រើនពីមហាជន រហូតនាងបានវិឌ្ឍន៍ទៅច្រៀងនៅលើឆាកតន្រ្តីផង ច្រៀងតាមភោជនីយដ្ឋានផង និងចេញច្រៀងការផងដែរ ដែលកំពុងធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។  ឈិត សុវណ្ណបញ្ញា បាននិយាយថា អាជីពចម្រៀងនាងនៅតែស្រឡាញ់ បើមានឱកាសនាងនៅតែបន្ត […]

ឡើងឆាកអន្តរជាតិទៀតហើយ! កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមបញ្ចេញ MV ជាមួយតារាចម្រៀងអាមេរិក C-Tru ជម្រុញវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក

បើកទំព័រដើមឆ្នាំថ្មីកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមឡើងឆាកអន្តរជាតិជាថ្មីម្តងទៀតហើយ ដោយបានត្រៀមបញ្ចេញ MV ជាមួយនឹងអ្នកចម្រៀងលំដាប់អន្តរជាតិមួយរូប ដែលធ្លាប់ច្រៀងជាមួយស្ដេចរ៉េបរបស់អាមេរិក ក្នុងគោលបំណងដ៏អស្ចារ្យផ្សព្វផ្សាយវិស័យចម្រៀងរបស់ខ្មែរយើងទៅកាន់ទីផ្សារពិភពលោកឱ្យបានទូលំទូលាយ។ កន្លងមកកំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បាននាំបទចម្រៀងល្បីៗជាច្រើនរបស់ខ្លួនឡើងទៅឆាកអន្តរជាតិរួចមកហើយ ថែមទាំងផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស រហូតមានអ្នកគាំទ្រជាច្រើនបានសំណូមពរឱ្យរូបលោកបញ្ចេញនូវបទចម្រៀងបែបនោះទៅលើឆាកអន្តរជាតិឱ្យបានច្រើនថែមទៀត។  អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះគឺបានមកដល់ហើយកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ទើបតែបង្ហើបប្រាប់អំពីដំណឹងល្អដែលរូបលោកបានចាប់ដៃគ្នាជាមួយតារាចម្រៀង អាមេរិក C-Tru ដែលធ្លាប់ច្រៀងរួមគ្នាជាមួយ Snoop […]

ប៉ះទង្គិចផ្លូវចិត្តម្តងទៀត ពេជ្រ សូលិកា រំលឹកពីភាពអយុត្តិធម៌និងរឿងអាម៉ាស់ដែលខ្លួនត្រូវគេលាបពណ៌ ! 

ដោយប៉ះទង្គិចផ្លូវចិត្តជាថ្មីម្តងទៀត តារាចម្រៀងមេម៉ាយកូនមួយ ពេជ្រ សូលិកា ស្រាប់តែរំលឹកពីភាពអយុត្តិធម៌និងរឿងអាម៉ាស់ដែលខ្លួនត្រូវបានគេលាបពណ៌ដោយមិនញញើតដៃកាលពីប៉ុន្មានឆ្នាំមុន ។ រឿងរ៉ាវដែល ពេជ្រ សូលិកា បានជួបប្រទះនាពេលកន្លងមកបានស្ងប់ស្ងាត់ទៅហើយទាំងរឿងគ្រួសារបែកបាក់និងរឿងជម្លោះផ្សេងៗដែលបានកើតឡើងចំពោះនាង ដោយនាងបានព្យាយាមរក្សាកេរ្តិ៍ឈ្មោះ និងប្រឹងប្រែងរកលុយចិញ្ចឹមកូន ចិញ្ចឹមជីវិតដោយខ្លួនឯងដោយមិនចាំបាច់ពឹងពាក់លើបុរសណាម្នាក់ បើទោះបីជាធ្លាក់ខ្លួនមានឈ្មោះជាមេម៉ាយកូនមួយក្តី ។ អ្វីដែលធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍នៅក្នុងពេលនេះ គឺនៅថ្ងៃទី២៣ ខែ មរា ឆ្នាំ ២០២៦ នេះស្រាប់តែនៅសុខៗ ពេជ្រ សូលិកា​ទម្លាយអារម្មណ៍ពិតដែលត្រូវបានគេលាបពណ៌កាលពីប៉ុន្មានឆ្នាំមុន ។  តារាចម្រៀង […]

ជ្រុលជាមិនបានឡើងទៅឆាកអន្តរជាតិហើយ ខន សូរិយា ចេញមុខហែកខ្ទេចរឿងដើរចេញពីតំណែង Miss World Cambodia 2026 !

កៀកការចេញទៅប្រកួតនៅលើឆាកអន្តរជាតិហើយ ស្រាប់តែកញ្ញា ខន សូរិយា ប្រកាសក្តែងៗអំពីការដកខ្លួនចេញពីការប្រកួត Miss World Cambodia 2026 ។ នាងថែមទាំងសង្កត់ធ្ងន់ៗថា តំណែងអាចត្រូវបានដកយកបាន ប៉ុន្តែគោលបំណង តម្លៃក្នុងចិត្ត និងសេចក្ដីថ្លៃថ្នូរ មិនអាចដកយកពីនាងបានឡើយ ។ កញ្ញា ខន សូរិយា បានគ្រងមកុដ Miss World Cambodia 2026 ត្រឹមជិត៤ខែមកហើយ ហើយក៏ត្រៀមនឹងឡើងទៅឆាកអន្តរជាតិដើម្បីប្រកួតប្រជែងផងដែរ ប៉ុន្តែគួរឱ្យស្តាយពេលនេះនាងប្រកាសបញ្ចប់និងដើរចេញពីតំណែងជា Miss World Cambodia 2026 ហើយ ។ រឿងនេះធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការស្រឡាំងកាំងគ្រប់ៗគ្នា […]

កាន់តែកក្រើក កាន់តែរំភើប ! ជាមួយមហាព្រឹត្តិការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅទឹកដីស្រុកព្រៃកប្បាស ខេត្ត តាកែវ ចុងសប្តាហ៍នេះ   

ច្រើនសប្តាហ៍មកហើយដែលការប្រគំតន្រ្តី EXPREZ CHARITY CONCERT បាននាំអារម្មណ៍ទស្សនិកជនកម្សាន្តសើចសប្បាយជាមួយនឹងការសម្តែងច្រៀងរាំរបស់សិល្បករល្បីៗនៅទឹកដីខេត្តនានា ដោយឡែកសម្រាប់សប្តាហ៍នេះ EXPREZ CHARITY CONCERT បានទៅដល់អ្នកខេត្ត តាកែវ ហើយ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកឆាក រញ្ជួយដី ជាមួយនិងការសម្តែងរបស់សិល្បករល្បីៗ ។  សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ មានរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលស្ថិតនៅខាងលិចផ្សារសៃវ៉ា ភូមិជំរៅ ឃុំតាំងយ៉ាប […]

ទ្រាំលែងបាន តារាចម្រៀង ខាត់ សុឃីម ចេញវិដេអូបញ្ជាក់ច្បាស់ៗកុំឱ្យបន្តយល់ច្រឡំទៀត ! 

គេងមិនលក់បកមិនល្ហើយអស់ពេលជាច្រើនថ្ងៃតារាពហុជំនាញអ្នកនាង ខាត់ សុឃីម ដាច់ចិត្តចេញវិដេអូបញ្ជាក់ច្បាស់ៗកុំឱ្យមានការយល់ច្រឡំតទៅទៀតចំពោះរឿងញុះញង់ ។  មុននឹងមានរឿងរ៉ាវទាំងនោះកើតឡើងចំពោះអ្នកនាង ខាត់ សុឃីម គឺនាងធ្លាប់បានបង្ហោះសារនាពេលកន្លងមកថា « ចូរយើងជាខ្មែរទាំងអស់ រួមគ្នាបង្ហោះសារក្រោមចំណងជើងថា « ថ្ងៃឈ្លានពានទឹកដីកម្ពុជា » ឱ្យបានជាង ១៧លានដង ! » ។ រឿងនេះធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គមរហូតលេចចេញនូវព៏ត៌មានមិនល្អជាច្រើនធ្វើ​ឱ្យ អ្នកនាង ខាត់ សុឃីម មិនសប្បាយចិត្តឡើយ ។  […]

តារាចម្រៀង ខេម សេដខ្លាំងដង្ហើយហៅអតីតសង្សារចាស់វិលវិញ !

បើកទំព័រដើមឆ្នាំ២០២៦នេះតារាចម្រៀង ខេម ពិតជាសេដខ្លាំងនិងបានដង្ហើយហៅអតីតសង្សារចាស់ឱ្យវិលវិញ ខ្លួនកំពុងឯកោរនិងរង់ចាំរាល់ថ្ងៃ ។  បទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » ដែលច្រៀងដោយលោក ខេម បានចេញជាផ្លូវការនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦ ដោយបទចម្រៀងថ្មីនេះច្រៀងរៀបរាប់ពីការឈឺចាប់ និងនឹករលឹកសង្សារចាស់ដែលបានបែកគ្នា និងដង្ហើយហៅអតីតសង្សារវិលវិញ ពីព្រោះខ្លួនឯកោរខ្លាំងណាស់ដែលគ្មានអ្នកនៅក្បែរ ។  ទោះបីជាចេញត្រឹមតែ OFFICIAL AUDIO តែបទចម្រៀង « មិនដឹងពេលណាឈប់នឹកអូន » របស់លោក ខេម […]

ធុញទ្រាន់តាមសួរនាំពេក វី ឌីណែត បញ្ជាក់ច្បាស់ៗបញ្ចប់ការវែកញែករឿងឪពុក ហួរ ឡាវី ! 

ដោយសារធុញទ្រាន់និងការតាមសួរនិងវែកញែកខ្លាំងពេក វី ឌីណែត បានបញ្ជាក់ច្បាស់ៗថា ឪពុកខ្លនគឺលោក ហួរ ឡាវី មិនមែនជាម្ចាស់បទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » នោះទេ ។  មួយរយៈពេលចុងក្រោយនេះតារាចម្រៀង វី ឌីណែត មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានការតាមសួរនាំនិងវែកញែកខ្លាំងចំពោះរឿងឪពុករបស់ខ្លួនគឺលោក ហួរ ឡាវី ដែលម្នាក់ៗគិតថាបទចម្រៀង « ឱ្យបងសុំស្រឡាញ់ផង » គឺជាបទចម្រៀងដែលនិពន្ធដោយស្នាដៃលោកផ្ទាល់ ។ កញ្ញា វី […]

ខណៈសរសើរពីភាពខ្លាំងរបស់ភរិយា តារាចម្រៀងរ៉េប ជី ដេវីត បញ្ជាក់ពីការទៅជួបផ្ទាល់បងៗកងទ័ពជួរមុខផ្ទាល់ ! 

ខណៈដែលសរសើរពីភាពខ្លាំងរបស់ភរិយាខ្លួន តារាចម្រៀងរ៉េប ជី ដេវីត ក៏បានបញ្ជាក់ពីការស្កាត់ទៅជួបផ្ទាល់បងៗកងទ័ពជួរមុខដោយមិនខ្លាចញញើតគ្រាប់ផ្លោងអ្វីទាំងអស់ ។  នៅក្នុងថ្ងៃបើកព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនគរ » មានសិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ដោយម្នាក់ៗបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតប្លែកពីគ្នា ក្នុងនោះដែរ តារាចម្រៀងរ៉ែប លោក ជី ដេវីត បានលាន់មាត់សរសើរភរិយារបស់ខ្លួនមិនដាច់ពីមាត់​ ដែលមានគំនិតរួបរួមគ្នា បង្ហាញពីសាមគ្គីភាពគ្នាក្នុងអំឡុងពេលនេះ ។ ថ្វីដ្បិតតែព្រឹត្តិការណ៍ « ខ្លឹមនៃព្រះនរគ » មើលទៅរាងសោកសៅបន្តិចក្តី តែពោរពេញដោយមោទនភាព ។  ជាមួយគ្នានោះផងដែរតារាចម្រៀងរ៉េបលោក […]

5
Promotion