ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំរបស់តារាសម្តែង កុល ដាវី នាងបានបង្ហាញពីក្តីប្រាថ្នា៥យ៉ាងពីស្វាមីរបស់ខ្លួន ។ មកទល់ពេលនេះតារាសម្តែង កុល ដាវី បានចាប់ដៃគ្នាជាមួយស្វាមីរយៈពេល១៣ឆ្នាំហើយ ដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ បើទោះបីជាចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរទើបតែបាន ៧ឆ្នាំ ប៉ុន្តែការចាប់ដៃគ្នារកស៊ីនិងបង្កើតគ្រួសារតូចមួយ និងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ។ តារាសម្តែង កុយ ដាវី ពិតជារីគរាយជាមួយគ្រួសារតូចរបស់ខ្លួនខ្លាំងណាស់ ជាពិសេសកូនស្រីបណ្តូលចិត្តគឺជាគ្រាប់ពេជ្រដែលមិនអាចកាត់ថ្លៃបាន ។ ជាមួយនិងការជួបជុំក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៧ឆ្នាំនេះ កុល ដាវី បានរៀបរាប់ថា « […]
Tag: តារាសម្តែង
ជាបងប្អូនជីដូនមួយ ព្រះនាង ជេនណា សាទរកូនប្រុសតារាសម្តែង សិទ្ធី នីកា ទទួលបានមេដាយមាសក្នុងការប្រកួតកីឡាជឺជីតស៊ូថ្នាក់ជាតិលើកទី៤ !
តារាសម្តែង សិទ្ធី នីកា បានសម្តែងនូវការត្រេអរយ៉ាងខ្លាំងនៅពេលកូនប្រុសបណ្តូលចិត្តរបស់ខ្លួនទទួលបានមេដាយមាសក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ក្នុងនោះព្រះនាង ជេនណា ក៏បានចូលរួមសាទរផងដែរចំពោះបងប្អូនជីដូមួយរបស់ខ្លួនក្នុងការទទួលបានមេដាយមាសទាំង២រូប ។ តារាសម្តែង សិទ្ធី នីកា និងស្វាមីរបស់ខ្លួនបានទៅគាំទ្រកូនប្រុសទាំងពីររបស់ខ្លួនយ៉ាងពេញទំហឹងកាលពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០២៦ ក្នុងការប្រកួតកីឡា ជឺជីតស៊ូ ថ្នាក់ជាតិលើកទី៤ ។ ជាលទ្ធផល កូនប្រុសទាំងពីរទទួលបានមេដាយមាស ។ […]
តារាសម្តែង ទេព កញ្ញា ចង់វិលចូលសិល្បៈវិញតែខ្លាចរឿងម្យ៉ាង…!
តាំងពីស្វាមីទទួលមរណភាព មកតារាសម្តែង ទេព កញ្ញា ចង់វិលត្រឡប់មកកាន់សិល្បៈឡើងវិញ បន្ទាប់ពីបោះបង់អាជីពនេះអស់ពេលជាច្រើនឆ្នាំ ប៉ុន្តែអ្វីដែលនាងរារែកនៅក្នុងចិត្តព្រោះកត្តាមួយនេះ ។ តារាសម្តែង ទេព កញ្ញា ធ្លាប់សម្តែងនៅក្នុងរឿងភាគ និងរឿងដំជាច្រើនកាលពីអំឡុងប៉ុន្មានឆ្នាំមុន ប៉ុន្តែក្រោយពីនាងសម្រេចចិត្តរៀបការនិងទទួលបានការកូនស្រីម្នាក់រួចមក នាងក៏បានបោះបង់អាជីពនេះចោលទាំងស្រុងដើម្បីមើលថែកូន ។ អ្វីដែលរន្ធត់ចិត្តនោះគឺស្វាមីរបស់នាងបានទទួលមរណភាពនៅក្នុងឆ្នាំ២០២៣ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តនាងជាខ្លាំង នាងត្រូវមើលថែចិញ្ចឹមកូនស្រីតែម្នាក់ឯង ។ ទោះជាយ៉ាងនេះក្តីមកទល់ពេលនេះអារម្មណ៍ ទេព កញ្ញា បានល្អប្រសើរហើយ ហើយនាងចិញ្ចឹមកូនស្រីបានយ៉ាងល្អ […]
កាក់កបក្នុងការរកស៊ី កញ្ញា លីវ ជីលី បន់ចង់រៀបការឆាប់ !
ខណៈពេលដែលជីវិតរកស៊ីរបស់តារាស្រី លីវ ជីលី កំពុងឡើងជាលំដាប់ ស្រាប់តែនាងបន់ស្រន់សូមឱ្យនាងរៀបការឆាប់ៗ ដូចជាមិត្តភក្តិផ្សេងៗទៀត ។ លីវ ជីលី ជាតារាស្រីដ៏មានប្រជាប្រិយមួយរូបដែលបានសាងស្នាដៃជាច្រើនក្នុងសិល្បៈ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះនាងហាក់ពុំសូវមានស្នាដៃថ្មីបង្ហាញទស្សនិកជនឡើយ ភាគច្រើននាងលេចមុខក្នុងការងាររកស៊ីប៉ុណ្ណោះ ជាក់ស្តែងចាប់ផ្តើមពីបើកហាងរកស៊ីមក នាងកាក់កបខ្លាំង និងអាចរកប្រាក់ចំណូលបានច្រើនជាងប្រកបអាជីពសិល្បៈ ។ ជាមួយនិងភាពជោគជ័យនេះ លីវ ជីលី ក៏បានទិញរថយន្តថ្មីមួយគ្រឿងសម្រាប់ជាកាដូដល់ខ្លួនឯង ដែលបានខំប្រឹងធ្វើការងារយ៉ាងលំបាក ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺថ្មីៗនេះ លីវ ជីលី […]
តារាបង្ហាញម៉ូដ ទឹម រដ្ឋា ប្រឹងថែរូបរាង និងសម្រស់ឱ្យស្រស់ស្អាត ដើម្បីឈោងចាប់អាជីពចាស់មកវិញ !
ទីបំផុតតារាសម្តែងនិងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេចចិត្តវិលត្រឡប់មកកាន់វិស័យបង្ហាញម៉ូដវិញហើយក្រោយបោះបង់អស់ពេលជិត១០ឆ្នាំ ដោយពេលនេះនាងកំពុងសម្រុកថែរូបរាង និង សម្រស់ឱ្យកាន់តែស្រស់ស្អាត ។ កន្លងមកតារាស្រី ទឹម រដ្ឋា តែងតែនិយាយថា នាងនឹងវិលចូលសិល្បៈវិញបន្ទាប់ពីកូនរឹងដៃរឹងជើង ពេលនេះស្រីរបស់នាងក៏ធំគួរសមដែរ ល្មមដល់ពេលដែលនាងបន្តក្តីស្រមៃធំរបស់ខ្លួនជាបន្តទៀត ជាក់ស្តែងថ្មីៗនេះ ទឹម រដ្ឋា បញ្ជាក់ប្រាប់ថា នាងចាប់ផ្តើមប្រលូកក្នុងវិស័យបង្ហាញម៉ូដឡើងវិញហើយ មិនលិបលដូចជាពេលមុនៗទៀតទេ ។ បន្ទាប់ពីប្រកាសថានឹងកសាងកេរ្តិ៍ឈ្មោះឡើងវិញ ទឹម រដ្ឋា […]
ចុះពីលើយន្តហោះភ្លាម មាន សូនីតា ស្រាប់តែហួសចិត្តនិយាយលែងចេញក្នុងថ្ងៃមង្គលការមិត្តភក្តិ !
គ្រាន់តែចុះលើយន្តហោះភ្លាមតារាសម្តែង មាន សូនីតា រៀបចំខ្លួនចូលរួមពិធីមង្គលការមិត្តភក្តិភ្លាម ប៉ុន្តែអ្វីដែលនាងហួសចិត្តនិងពិបាកឆ្លើយបំផុតនៅពេលដែលមិត្តភក្តិ សួរសំណួរបែបនេះមកកាន់ខ្លួន ។ រាល់ពេលចូលរួមពិធីមង្គលការរបស់មិត្តភក្តិម្តងៗ មាន សូនីតា តែងតែទទួលបាននូវសំណូរមួយដែលចាក់ដោតបំផុត និងធ្វើឱ្យនាងពិបាកឆ្លើយ ។ សំណួរមួយនោះគឺថា តើពេលណានាងរៀបការ ? ប្អូនៗរៀបការអស់ហើយ នៅឡើយតែនាងរើសដល់ណាទៀត អាយុច្រើនហើយ ។ គ្រាន់តែឃើញមិត្តភក្តិសួរនាំបែបនេះ មាន សូនីតា គាំងនិងហួសចិត្តនិយាយលែងចេញ បានត្រឹមតែនៅស្ងៀម […]
ជីវិតតារាស្រី រី ស្រីនេត ផ្លាស់ប្តូរខ្លាំងនៅពេលប្តូរខ្ទង់ច្រមុះថ្មីតាមក្បួនហុងស៊ុយ !
តារាស្រីសប្បុរស្រអែម រី ស្រីនេត កាន់តែស្រស់ស្អាតឡើង បន្ទាប់ពីបានផ្លាស់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីបង្កើនរាសីទៅតាមក្បួនហុងស៊ុយ ។ តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់តារាស្រី រី ស្រីនេត កាន់តែស្រស់ស្អាតឡើងៗ បន្ទាប់ពីនាងបានឈានជើងចូលក្នុងវិស័យបវរកញ្ញា ហើយជីវិតរបស់នាងក៏បានផ្លាស់ប្តូរទៅតាមហ្នឹងដែរ ជាក់ស្តែងកន្លងមកនាងជាក្មេងស្រីដែលមានជីវភាពខ្វះខាត រកតែសម្លៀកបំពាក់ល្អប្រើប្រាស់គ្មាន រីឯមធ្យោបាយធ្វើដំណើរវិញបើមិនជិះកង់៣ក៏ជិះម៉ូតូ កាត់ភ្លៀងកាត់ខ្យល់ដើម្បីទៅថតប្តូរយកប្រាក់ដើម្បីចិញ្ចឹមគ្រួសារដែរ ។ ជីវិត រី ស្រីនេត បានផ្លាស់ប្តូរបន្ទាប់ពីនាងជាប់ជាបវរកញ្ញានៅក្នុងកម្មវិធីមួយ ពេលនេះជីវិតរបស់នាងបានផ្លាស់ប្តូរច្រើន ហើយក៏មិនលំបាកដូចមុនដែរ នាងមានរថយន្តផ្ទាល់ខ្លួនជិះ […]
ឈប់ពីអាជីពសម្តែងតារាស្រី ប៊ូ ច័ន្ទដាណែត ប្រកាសចូលរោងការ !
បន្ទាប់ពីបោះបង់អាជីពសិល្បៈអស់ពេលជាច្រើនឆ្នាំពេលនេះតារាស្រី ប៊ូ ច័ន្ទដាណែត បានប្រកាសនឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការឆាប់ៗ ដើម្បីបង្កើតគ្រួសារតូចមួយ ។ បើតាមគម្រោងពិធីមង្គលការរបស់តារាសម្តែង ប៊ួ ច័ន្ទដាណែត នឹងរៀបចំឡើងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦ នៅ ព្រីមៀមសែនសុខ ។ កញ្ញា ប៊ូ ច័ន្ទដាណែត បានរៀបរាប់ថា « ដោយក្តីគោរព សូមអញ្ជើញរក្សាទុកថ្ងៃនេះ ដើម្បីចូលរួមពិធីមង្គលការ […]
នៅពីក្រោយការបាត់មុខពីសិល្បៈរបស់តារាសម្តែង ពៅ លីដា
ជាច្រើនឆ្នាំមកនេះតារាសម្តែង ពៅ លីដា បានបាត់មុខសូន្យឈឹងពីសិល្បៈ សូម្បីតែចូលរួមកម្មវិធីជួបជុំមិត្តសិល្បករក៏ពុំឃើញវត្តមានរបស់នាងដែរ ។ តើពេលនេះ ពៅ លីដា ទៅដល់ណាហើយ ? ពៅ លីដា គឺជាតារាសម្តែងល្បីឈ្មោះមួយរូបដែលមានវត្តមាននៅក្នុងរឿងភាគនិងរឿងដុំជាច្រើន ជាច្រើនឆ្នាំក្នុងសិល្បៈនាងតែងតែគ្រងតំណែងតួឯកមិនដែលខាន ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនៅសុខៗស្រាប់តែបាត់មុខតារាស្រីរូបនេះសូន្យឈឹងពីសិល្បៈ រហូតមានលេចលឺព័ត៌មានថា នាងបានរៀបការមានគ្រួសារ និងកូនរួចហើយ នាងមិនចង់ប្រលូកក្នុងវិស័យនេះទៀតទេ ។ សូម្បីតែនៅលើ ហ្វេសប៊ុក របស់នាង ក៏មិនមានបង្ហោះរូបភាពថ្មីៗបង្ហាញអ្នកគាំទ្រដែរ ភាគច្រើននាងស៊ែរតែវិដេអូចាស់ៗ និងបង្ហាញនូវអារម្មណ៍ខ្លះៗប៉ុណ្ណោះ […]
ចូលវ័យ៣៦ឆ្នាំ មាន សូនីតា តាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំទោះមិនទាន់រៀបការ !
ឈានចូលវ័យ៣៦ឆ្នាំ ពិធីការិនីនិងជាតារសម្តែងដ៏មានប្រជាប្រិយភាព មាន សូនីតា បានតាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំ ទាំងខ្លួនមិនទាន់រៀបការដូចជាមិត្តភក្តិ ។ តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញ បង្ហាញឱ្យឃើញថា មាន សូនីតា កាន់តែស្រស់ស្អាតឡើងៗ បើទោះបីជានាងមានវ័យកាន់តែច្រើនក្តី តែនាងបានព្យាយាមថែរក្សាសម្រស់ និងរូបរាងឱ្យនៅក្មេងជាងវ័យ និងស្រស់ស្អាតជាងពេលនាងនៅក្មេងទៅទៀត រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ។ នៅក្នុងឆ្នាំថ្មីនេះផងដែរ មាន សូនីតា បានជ្រើសរើសការថតរូបជាមួយសេះសដ៏ស្រស់ស្អាត ដើម្បីបង្ហាញមហាជន ជាមួយនិងការថតរូបភាពថ្មីប្លែកនេះ មាន សូនីតា ក៏បាននិយាយផងដែរថា « រីករាយថ្ងៃកំណើតខ្លួនឯង ស្រ្តីរឹងមាំបានឆ្លងមកឆ្នាំថ្មី១ឆ្នាំទៀតហើយ ។ ចង់ឈ្នះត្រូវធ្វើជាស្តេចនៃជីវិតខ្លួនឯង […]
