សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយ ដែលយកឈ្មោះ និងរូបសម្តេច ត្រូវបិទជាបន្ទាន់។ តាមរយៈបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ បានឲ្យដឹងថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of […]
Tag: តេឡេក្រាម
បង្កើនការប្រុងប្រយ័ត្ន! ក្រសួងប្រៃសណីយ៍ប្រកាសថា ការវាយប្រហារតាមតេឡេក្រាមកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងពីការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម ដែលបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់។ ក្រសួងបញ្ជាក់ថា សារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារនេះ៖ “អ្នកប្រើប្រាស់ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព…។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ munnn#https://telegram.we…. ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី ២៤ ម៉ោង។” ក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់ […]
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រាប់អ្នកប្រើ Telegram ទាំងអស់ ប្រុងប្រយ័ត្នពីរបៀបបោកបញ្ឆោតថ្មី
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៤ ខែសីហា បានទទួលពត៌មានស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើតំណភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់អ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងសូមកុំចុចលើតំណភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬតំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនឲ្យសោះ៕
