ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់​ហ្គាហ្សានៅសេតវិមាន​នា​ថ្ងៃ​ពុធ​ទី​២៧​ខែ​សីហា​នេះ ពិភាក្សាអំពីផែនការថ្ងៃទៅ​មុខសម្រាប់​ទឹកដី​ដែល​កំពុង​រង​គ្រោះ​ព្រោះ​សង្គ្រាម។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយ។ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។  លោក Witkoff បានប្រាប់ Fox News ថា «យើងមានកិច្ចប្រជុំដ៏ធំមួយនៅសេតវិមាន ដែលដឹកនាំដោយលោកប្រធានាធិបតី […]