ស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ អតីនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹក និងរៀបរាប់ពីរឿងរ៉ាវដែលបានជួបប្រទះកាលពី ៤៧ឆ្នាំមុន។ សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ […]
Tag: ទិវានៃការចងចាំ
សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់របស់ខ្ញុំ ជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់
“ខ្ញុំមិនគិតថា ការលះបង់របស់ខ្ញុំ វាគ្រាន់តែផលប្រយោជន៍របស់ខ្ញុំទេ តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ ហើយខ្ញុំមិនច្រណែនអ្នកណាទេ អ្វីដែលខ្ញុំគួរសុំ ខ្ញុំអត់សុំអ្វីក្រៅតែពីទទួលយកនូវការពិតមួយតែប៉ុណ្ណឹងទេ”។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ។ គួររំលឹកថា នៅថ្ងៃទី២០ […]
សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំជាមនុស្សឆេរឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយទាក់ទងនឹងជីវិតជាតិ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុត
“ខ្ញុំទទួលស្គាល់ថាខ្លួនឯងជាមនុស្សឆេរឆាវ ក៏ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ។ សុំអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធនឹងដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេរឆាវទេ? អត់ទេ ខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សឆេរឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយដែលទាក់ទងនឹងជីវិតជាតិ គឺអត់ទេ អ្នកដទៃមិនអាចចិត្តធ្ងន់ដូចហ៊ុន សែន បានទេ។ ដូច្នេះបានជាខ្ញុំអាចឈរជើងក្នុងហ្វូងអ្នកនយោបាយតាំងពីខ្ញុំអាយុ ២៦ឆ្នាំ តាំងពីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសត្រឹមតែអាយុ ២៧ឆ្នាំទេ ដែលថ្នាក់ដឹកនាំដទៃទៀតមានអាយុដល់ទៅ ៤០ ៥០ ៦០”។ នេះជាការលើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន […]
