ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំមួយទៀត ក្នុងចំណោមអាងស្តុកជាច្រេីននៅខេត្តបាត់ដំបង ពោរពេញដោយសក្កានុពលកសិកម្ម អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន ៤៥០០ហិកតា គ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងចូលរួមចំណែកនៅក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។  នេះបើតាមបណ្តាញាង្គមសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី១ ខែធ្នូ។ តាមបណ្តាញសង្គមនាយករដ្ឋមន្រ្តី ទំនប់ដូនទ្រី បានសម្រេចការសាងសង់ ១០០% ក្រោយពីបានចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ២០១៨ ដោយមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៖ […]