ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញគិតទឹកប្រាក់ជាង ២០ពាន់លានដុល្លារទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង​១៤.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង ១៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ របាយការណ៍ដដែល បានបញ្ជាក់ថា ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិសម្រេច ២០.១៨ពាន់លានដុល្លារ ដែលធ្វើឱ្យកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង៤២.១៥ពាន់លានដុល្លារ កើនឡើង១៥.៥%។ ​​សហរដ្ឋអាមេរិក គឺជាទីផ្សារចម្បងដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២%។ បន្ទាប់មកគឺ […]