ក្រុមជំនួយការរបស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានចេញលិខិតបំភ្លឺថា លោក ម៉ក់ ជីតូ មិនមែនជាខ្នងបង្អែករបស់ស្រ្តីអ្នកលក់ឡេឈ្មោះ LOVE RIYA និងជាមេជួញដូរគ្រឿងញៀន ដូចការលើកឡើងរបស់ស្រ្តីម្នាក់ឈ្មោះ សំ សុខា នៅក្នុងបណ្តាញសង្គមតិកតុកនោះទេ។ សេចក្តីបំភ្លឺនេះ បានឆ្លើយតបនឹងស្រ្តីប្រឆាំងម្នាក់ឈ្មោះ សំ សុខា ដែលកំពុងរស់នៅប្រទេសកាណាដា […]
