បណ្តាច្រកព្រំដែនទាំងអស់របស់កម្ពុជា មិនអនុញ្ញាតឱ្យមានការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃឡើយ បន្ទាប់ពីការដាក់កំហិតនូវឱសានវាទរយៈពេល ២៤ម៉ោង របស់រាជរដ្ឋាភិបាលកម្ពុជា បានដល់ពេលកំណត់។ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា មកទល់ពេលនេះនៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រទេស ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៦ […]
