ឃាតកលេីដងវិថីត្រូវចាប់ឃាត់ខ្លួនបានដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ។ បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា “ខ្ញុំបានប្រកាស់ហើយថាឱ្យចូលខ្លួនមកដោះស្រាយនៅតែរត់ពួន(ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន)! សូម អរគុណ សមត្ថកិច្ចជំនាញ ស្នងការដ្ឋានរាជធានីស្រាវជ្រាវចាប់ខ្លួនបាន”។ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈសមត្ថកិច្ចបានរកឃេីញ រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែលបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់នៅផ្លូវ៦០ម៉ែត្រខណ្ឌដង្កោ ហេីយយកទៅចតនៅចំណតមុខអគារខុនដូរ R&F ផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលេី […]
