រដ្ឋមន្ត្រីក្រសួងដែនដី ចុះផ្ទាល់រៀបចំអភិវឌ្ឍន៍ទីតាំងដីសម្បទានសង្គមកិច្ចនៅខេត្តកំពង់ឆ្នាំង ឱ្យទៅជាបុរីជនបទនាពេលខាងមុខ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា […]

លោក សាយ សំអាល់៖ ទោះមិនដូចបុរី របស់អ្នកឧកញ៉ា លី ហួរ តែបុរីជនបទ មានលក្ខណៈពិសេសមិនធម្មតា

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពី​ពេលថ្មីៗ​នេះ​ បាន​លើកឡើង​ថា ក្រសួងរៀបចំដែនដី​​មានផែនការមួយ​គឺ​អភិវឌ្ឍ​ទីជនបទ​ឱ្យ​មានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​សមរម្យ ហៅថា «បុរីជនបទ»​ ហើយ​ទោះ​មិនបាន​ដូច​បុរី វិមានភ្នំពេញ ​​របស់​អ្នកឧកញ៉ា លី ហួរ ក៏​បុរី​ជនបទ​នេះមានលក្ខណៈពិសេសមិនធម្មតានោះទេ​ គឺមាន​ ផ្លូវ ទឹក ភ្លើង មន្ទីរពេទ្យ និងសាលារៀន គ្រប់គ្រាន់

5
Promotion