ថ្ងៃនេះ ទី១៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរកំពុងធ្វើដំណើរចូលមករាជធានីភ្នំពេញវិញតាមគ្រប់មធ្យោបាយ លើដងផ្លូវជាតិដ៏ស្អាត និងធំទូលាយ បន្ទាប់ពីបានធ្វើដំណើរទៅភូមិស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំញាតិមិត្ត បងប្អូន និងក្រុមគ្រួសារ ទទួលទេវតាឆ្នាំថ្មី ប្រគេនចង្ហាន់ព្រះសង្ឃនៅតាមទីវត្តអារាម និងដើរកំសាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ក្នុងទូទាំងប្រទេសយ៉ាងសប្បាយ រីករាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧
