សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។ ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា […]
Tag: ប្រមុខរដ្ឋ
ជាប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន មានសិទ្ធិ និងភារកិច្ចអ្វីខ្លះ?
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដោយបានប្រគល់ភារកិច្ចជូនប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី។ ក្នុងព្រះរាជសាររបស់ព្រះអង្គ បញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ តើក្នុងឋានៈជាប្រមុខរដ្ឋស្តី សម្ដេចតេជោ នឹងមានសិទ្ធិអំណាច និងភារកិច្ចលើកិច្ចការអ្វីខ្លះ? ប្រមុខរដ្ឋស្តីទី ជាឥស្សរជនកំពូលមួយរូបដែលទទួលឋានៈជាព្រះរាជានុសិទ្ធិនៅពេលព្រះរាជអវត្តមានព្រះប្រមុខរដ្ឋទៅតាមនីតិវិធីដែលមានកំណត់ចែងនៅក្នុងច្បាប់។ នៅប្រទេសដែលគ្មានព្រះមហាក្សត្រ ពោលគឺប្រកាន់របបសាធារណរដ្ឋ […]
ទូតអាហ្វ្រិកខាងត្បូងតែងតាំងថ្មី ប្តេជ្ញាជំរុញការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្មលើវិស័យរ៉ែ ជាមួយកម្ពុជា
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Darkey Ephraim Africa ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង ចូលជូនសារតាំង និងសម្តែងការគួរសម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្ដម Darkey Ephraim Africa បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តមមានជំនឿថា […]
