កម្ពុជា ប្រាប់ពីការព្រួយបារម្ភទៅកាន់អាមេរិក ចំពោះបញ្ហាមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាមីន នាពេលបច្ចុប្បន្ន នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលានិងថវិកាយ៉ាងច្រើនក្នុងការដោះស្រាយ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទទួលជួបពិភាក្សាការងារជាមួយ លោក Ethan Rinks នាយកកម្មវិធីនៃការិយាល័យកាត់បន្ថយនិងរំសាយសព្វាវុធនៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈប្រតិភូ កាលពីថ្ងៃទី១២ ខែមីនា […]

សាក្សីរស់! ការអះអាងរបស់ភាគីថៃថា ជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយ ជាពាក្យភូតភរកុហកទាំងស្រុង 

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក្នុងឋាន:ជាអតីតអគ្គលេខាធិការនៃរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ រ.ជ.រ.ប.ខ និង ជាអតីតសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (អេស អិន ស៊ី) បានចេញមកអះអាងថា ការលើកឡើងរបស់ភាគីថៃថាជនភៀសខ្លួនខ្មែរខ្លះ បន្តរស់នៅលើទឹកដីថៃរាប់សិបឆ្នាំមកហើយនោះ ជាពាក្យភូតភរកុហកទាំងស្រុង។ សេចក្តីប្រកាសរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាក់ទងនឹងអតីតជំរំភៀសខ្លួនខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖  នៅឆ្នាំ ១៩៨២ […]

បារំាង ត្រៀមផ្តល់ឯកសារដើមដែលមានដល់កម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនមួយថៃ

បារាំងបានត្រៀមផ្តល់ឯកសារផែនទីនិងបច្ចេកទេសពាក់ព័ន្ធនឹងសន្ធិសញ្ញាឆ្នាំ១៩០៤–១៩០៧ព្រមតាមសំណើកម្ពុជា ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះការបញ្ជាក់របស់ឯកឧត្ដម តូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងជំនួបជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ក្នុងពេលដឹកនាំគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារំាង មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការ […]

អគ្គលេខាធិការ UN លើកទឹកចិត្តដល់កម្ពុជា និងថៃ ឱ្យបន្តការសន្ទនាដើម្បីដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបំពេញទស្សនកិច្ចការងារនៅអង្គការសហប្រជាជាតិ ប្រទេសស្វីស  បន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នៅប្រទេសស្វីស នៅថ្ងៃទី២៣ កុម្ភៈ ២០២៦ សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំមួយចំនួនទៀត។ ក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជាបញ្ហាព្រំដែនកម្ពុជា-ថៃ។ […]

ក្រសួងការពារជាតិ អះអាងថា ជនជាតិចិនជាន់មីននៅតំបន់ព្រំដែន គ្មានប្រវត្តិចេញ-ចូលកម្ពុជាឡើយ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បញ្ជាក់នូវករណីនៃការផ្ទុះមីន ដែលជនជាតិចិនបានជាន់នៅតំបន់ព្រំដែនកម្ពុជា-ថៃ។  យោងតាមសេចក្តីរាយការណ៍ពីយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កាលពីវេលាម៉ោង ៣:២០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កងការពារព្រំដែនលេខ៥០៣របស់កម្ពុជា ដែលឈរជើងនៅក្នុងភូមិសាស្រ្តភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឮសូរសំឡេងផ្ទុះគ្រាប់មីនចំនួន ០១គ្រាប់ ហើយបើតាមការពិនិត្យទីតាំងឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់ចម្ការមីនរបស់កម្ពុជា […]

រថពាសដែកវិលចូលបន្ទាយវិញ ក្រោយកម្ពុជា និងថៃ បានឯកភាពគ្នាកែសម្រួលយុទ្ធោបករណ៍ និងដកអាវុធធុនធ្ងន់រៀងៗខ្លួនចេញពីតំបន់ជម្លោះព្រំដែន

នៅវេលាម៉ោង១១:០០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ […]

កម្ពុជាគួរយល់ដឹង! ជម្លោះព្រំដែនជាមួយថៃ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ, ហេតុអ្វី?

កម្ពុជាគួរយល់ដឹង… 1.ដោយហេតុតែវាកើតឡើងឥតល្ហែតាំងពីឆ្នាំ១៩៥៣មក, ជម្លោះព្រំដែនជាមួយប្រទេសខាងលិចយើង, ជាបញ្ហាមួយរុំារ៉ៃ ។ ម្ល៉ោះហើយ, រាល់ដំណោះស្រាយ (នៅឆ្នាំ១៩៦២, នៅឆ្នាំ២០១៣, ឬក៏នៅឆ្នាំ២០២៥នេះ បើសិនជាសម្រេចបាន) គ្រាន់តែជាការត្រូវរ៉ូវគ្នាមួយដែលមានលក្ខណៈបណ្តោះអាសន្ន សម្រាប់រយៈកាលខ្លីឬរយៈកាលមធ្យមតែប៉ុណ្ណោះ ។ កុំសង្ឃឹមថា នឹងមានសន្តិភាពយូរអង្វែងនិងជាស្ថាពរ ។ 2.ហេតុអ្វី? ពីព្រោះម្យ៉ាង អ្នកជិតខាងមួយនេះ បង្រៀនប្រជាជនគេ ជាច្រើនជំនាន់កន្លងមកហើយ ឱ្យស្រណោះសោកស្តាយសម័យកាល មុនអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ […]

បញ្ញាវ័ន្ត និងអ្នកនយោបាយថៃចេញប្រតិកម្មជាបន្តបន្ទាប់ចំពោះការចាក់សំឡេងរំខានពលរដ្ឋកម្ពុជានៅព្រំដែន និងចាត់ទុកជាទង្វើធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ

បញ្ញាវ័ន្ត និងអ្នកនយោបាយថៃ បានចេញប្រតិកម្មជាបន្តបន្ទាប់ ករណីការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ។ នៅថ្ងៃទី១៤ ខែតុលា បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ ដែលជាទីប្រឹក្សារបស់អង្គការ Human rights Watch ប្រកាសលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបានទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។  ចំណែកលោក […]

សម្តេច ឃួន សុដារី ប្រាប់ទូតបារាំងពីការដិសេធរបស់ភាគីថៃ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម និងរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។  សម្តេចរដ្ឋសភាធិបតី ឃួន សុដារី […]

ផែនទីឯកតោភាគីរបស់ថៃ បង្ហាញអំពីការកាន់កាប់របស់ថៃចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់!

យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បង្ហាញថាក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។ ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវបានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដី ក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង […]

5
Promotion