ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញព្រះរាជសារប្រទានដល់ជនរួមជាតិ ក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ (ថ្ងៃទី ៨ ខែមសា ឆ្នាំ ២០២៤)។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នេះ ព្រះករុណា ព្រះមហាក្សត្រ សម្ដែងនូវហប្ញទ័យសោមនស្សរីករាយ ឥតឧបមា សូមអបអរសាទរជាអនេកប្បការ រួមជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្ដេច ឯកឧត្តម […]
Tag: ព្រះមហាក្សត្រ
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបឡើងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន ២ខែ ត្រូវដាក់ឱ្យចូលនិវត្តន៍
ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៣៥រូប។ ក្នុងនោះ មានមួយរូប គឺនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អត្តលេខ ០៧៧១ ត្រូវបានដាក់ឲ្យចូលនិវត្តន៏ក្នុងមុខងារសាធារណៈ ដោយរក្សាមុខតំណែងនយោបាយនៅដែដល។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបតែត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង នាយឧត្តមសេនីយ៍ […]
ជាប្រមុខរដ្ឋស្តីទី សម្ដេចតេជោ ហ៊ុន សែន មានសិទ្ធិ និងភារកិច្ចអ្វីខ្លះ?
នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសជប៉ុន ដោយបានប្រគល់ភារកិច្ចជូនប្រធានព្រឹទ្ធសភា ជាប្រមុខរដ្ឋស្តីទី។ ក្នុងព្រះរាជសាររបស់ព្រះអង្គ បញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ តើក្នុងឋានៈជាប្រមុខរដ្ឋស្តី សម្ដេចតេជោ នឹងមានសិទ្ធិអំណាច និងភារកិច្ចលើកិច្ចការអ្វីខ្លះ? ប្រមុខរដ្ឋស្តីទី ជាឥស្សរជនកំពូលមួយរូបដែលទទួលឋានៈជាព្រះរាជានុសិទ្ធិនៅពេលព្រះរាជអវត្តមានព្រះប្រមុខរដ្ឋទៅតាមនីតិវិធីដែលមានកំណត់ចែងនៅក្នុងច្បាប់។ នៅប្រទេសដែលគ្មានព្រះមហាក្សត្រ ពោលគឺប្រកាន់របបសាធារណរដ្ឋ […]
ព្រះមហាក្សត្រ៖ សមាជិកសមាជិកាព្រឹទ្ធសភា ត្រូវផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រ
“ក្នុងស្មារតីនេះ ខ្ញុំសូមសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រយើង”។ នេះជាព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា […]
ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវសេចក្ដីអំណរសាទរដ៏កក់ក្ដៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ។ ព្រះករុណាព្រះមហាក្សត្រ មានព្រះបន្ទូលថា ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព […]
ព្រះមហាក្សត្រ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំវ័យក្មេងប្រកបដោយថាមវន្តក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុត បន្តវេនពីសម្តេចតេជោ
រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយ៍សេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និងគណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ ( ២០២៣-២០២៨ ) ដឹក់នាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]
ព្រះអង្គចន្ទ មុនី ថ្វាយផ្កាឈូកកសាងពីមាសសុទ្ធ ៥ទង និងថវិកា ៤០លានរៀលដល់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី
ព្រះមហាក្សត្រ ស្ងើចសរសើររាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់សុខុមាលភាពប្រជាជន ស្របតាមអភិក្រម «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ […]
ព្រះមហាក្សត្រ ពិតជាចង់ឱ្យគ្រាប់ពូជដែលបានសាបព្រោះ កើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគត
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានតំបន់ប្រវត្តិសាស្រ្តអង្គរ (4th Intergovernmental Conference on Angkor) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអង្គការយូណេស្កូ សាធារណរដ្ឋបារាំង។ ព្រះមហាក្សត្រ សាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចរបស់គណៈកម្មាធិការ CICអង្គរ-សំបូរព្រៃគុក ។ ការគ្រប់គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព […]
ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះបារាំង ដែលបន្តយន្តការអភិរក្សតំបន់អង្គររយៈពេល ១០ឆ្នាំបន្ថែមទៀត
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញប្រកាសស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា […]

