ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន ដើម្បីឆ្លើយតបទៅនឹងការសាកសួរពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនជាច្រើន ស្តីអំពីស្ថានភាពយោធិនខ្មែរចំនួន១៨រូប ដែលប្រទេសថៃកំពុងបន្តឃុំឃាំងខ្លួន។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា អស់រយៈពេល១២៧ ថ្ងៃហើយ គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួន ដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ […]
Tag: យោធិនកម្ពុជា
កម្ពុជា ព្រួយបារម្ភទាំងផ្នែកច្បាប់និងផ្នែកសីលធម៌ ចំពោះការបន្តឃុំខ្លួនយោធិនទាំង១៨នាក់ ដែលថៃចាប់ទៅ
កម្ពុជា តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការព្រួយបារម្ភទាំងផ្នែកច្បាប់ និងសីលធម៌ ចំពោះយោធិនរបស់កម្ពុជាទាំង១៨រូប ដែលថៃចាប់ទៅអំឡុងពេលអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការកាកកបាទក្រហមអន្តរជាតិ ដែលបានអញ្ជើញចុះសួរសុខទុក្ខដល់យោធិនកម្ពុជា១៨នាក់ ដែលត្រូវបានថៃ ធ្វើការឃុំឃាំង ខណៈដំណើរចុះសួរសុខទុក្ខនេះ គឺដើម្បីធានានូវសិទ្ធិជាមូលដ្ឋាន […]
