កម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារភេរវកម្មនៅសាលមហោស្រព ទីក្រុងមូស្គូ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដោយបានបញ្ជាក់​ថា កម្ពុជា មានក្តីរន្ធត់ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្មនៅសាលមហោស្រពទីក្រុងមូស្គូនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ រាជរដ្ឋាភិបាលកម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើវាយប្រហារដ៏សាហាវឃោរឃៅនេះ។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសសូមសម្ដែងនូវមរណទុក្ខដ៏ក្រៀមក្រំបំផុត និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះគ្រួសារ ជនរងគ្រោះ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ហើយសូមជូនពរឱ្យអ្នករងរបួសទាំងអស់បានជា សះស្បើយឆាប់រហ័ស។ កម្ពុជាធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតថា […]

ប្រធានរដ្ឋសភាថៃ ចង់មានអនុស្សរណៈយោគយល់គ្នាជាមួយរដ្ឋសភាកម្ពុជា ដូចវៀតណាមដែរ

ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានចូលជួបសម្តែងការគួរសម និងជំនួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃកម្ពុជា។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី បានលើកឡើងថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងតែមួយ និងជាសមាជិកអន្តរសភាអាស៊ានដំបូងគេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសម្រាប់នីតិកាលទី៧។ […]

កម្ពុជា ចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ

ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥​ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-រុស្ស៊ី និងជំនួយការ២រូប​ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៤​ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម​ ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្សុី​ក៏បានអញ្ជេីញចូលរួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងបេសកកម្មសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្សុីឆ្នាំ២០២៤នេះដែរ។ ក្នុងអំឡុងពេលសង្កេតការណ៍នេះ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម […]

ក្នុងមួយថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៣ពាន់ ទៅ ៤ពាន់នាក់

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា​ វិស័យវប្បធម៌ […]

វត្តមានប្រធានរដ្ឋសភាកម្ពុជា ធ្វើឲ្យស្រ្តីទី១ ដែលជាប់ឆ្នោតជាប្រធានសភានៃប្រទេសបារាំង មោទនភាព

នាទីក្រុងប៉ារីស ប្រទេសបារាំង ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានចាប់ផ្តើមជាផ្លូវការដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូបនៅលើពិភពលោក អង្គទូតនៃប្រទេសតំណាងទាំង២៥នៅប្រទេសបារាំង ព្រមទាំងប្រតិភូអមដំណើរ និងអង្គការដៃគូរបស់រដ្ឋសភាបារាំង។ នេះជាដំណើរដ៏វែងឆ្ងាយនិងស្មុគ្រស្មាញមួយក្នុងការពង្រឹងសមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី។ នេះក៏ជាជាចលនាមួយសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាញស្រ្តីជាថ្នាក់ដឹកនាំនៅលើពិភពលោក ដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តី។ នៅក្នុងប្រទេសដែលមានសង្រ្គាម ស្រ្តីនិងកុមារគឺជាអ្នកដែលទទួលគ្រោះខ្លាំងជាគេ បច្ចុប្បន្ននេះ មានវិបត្តិនិងសង្គ្រាមជាង៤៤កន្លែង នៅលើពិភពលោក ដូច្នេះតួនាទីរបស់ស្រ្តីនៅក្នុងរបៀបវារៈសន្តិសុខ និងសន្តិភាពគឺពិតជាមិនអាចខ្វះបាន ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ (Yaël […]

កម្ពុជា-តង់ហ្សានី នឹងបើកទំព័រថ្មីមួយ ដោយមានការចូលរួមពីវិស័យសាធារណៈ និងឯកជន

លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU)​ បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកជំទាវប្រធានសភាតង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ […]

ប្រធានរដ្ឋសភាកម្ពុជា អរគុណ​ APF ដែលបានដកកម្ពុជាចេញពីបញ្ជីឃ្លាំមើលលើបញ្ហានយោបាយ​

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អរគុណសភានិយាយភាសា​បារាំង (APF) ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិត​នៅក្នុងការឃ្លាំមើលលើបញ្ហានយោបាយ​កាលពី​ឆ្នាំ២០​២៣​មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀតនៅកម្ពុជា ដូចជាវិស័យសុខាភិបាល ការបណ្ដុះបណ្ដាលធនធានមនុស្ស​ផ្នែកភាសាបារាំង​នៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។ ការលើកឡើងរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs)​ អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី​ ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង […]

គណៈប្រតិភូរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ៥ថ្ងៃ

គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Kha​m​cha​n​h​ SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជន​ជាតិ​ភាគតិច អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ​២០​២៤។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូរដ្ឋសភាឡាវ នឹងចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស […]

រដ្ឋសភា គាំទ្រទាំងស្រុងលើតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី

កិច្ចប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២១ កុម្ភៈនេះ មានវត្តមានសមាជិក សមាជិការដ្ឋសភា ចំនួន ១១៥រូប

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីពីររូបទៀត នៅថ្ងៃទី២១កុម្ភៈ

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី […]

5
Promotion