ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិនតាមរថភ្លើងពិសេសរបស់លោកកាលពីព្រឹកថ្ងៃអង្គារ ដើម្បីចូលរួមពិធីហែក្បួនព្យុះហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង គម្រប់ខួប៨០ឆ្នាំ នៃការសុំចុះចាញ់ជាផ្លូវការរបស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។ កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun បាននិយាយថា លោក Kim បានចាកចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសចិនកាលពីថ្ងៃចន្ទ ហើយបានមកដល់ប្រទេសចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានគេរំពឹងថានឹងចូលរួមពិធីព្យុហយាត្រាយោធានៅទីក្រុងប៉េកាំងនៅថ្ងៃពុធ ដោយចូលរួមជាមួយប្រធានាធិបតីចិន Xi Jinping និងមេដឹកនាំផ្សេងទៀតរួមទាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin […]
