ខេត្តកំពង់ចាម នឹងដាក់បង្ហាញលៀសហាល ប្រវែង ១.០០០ម៉ែត្រ លៀស ស្មើនឹងចំនួន ៣តោន ឲ្យមហាជនចូលរួមបរិភោគដោយសេរី នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការដាក់តាំងបង្ហាញនោះ គឺរៀបចំពីមុខសាលាខេត្ត រហូតដល់វេទិកាអុំទូកមាត់ទន្លេ ក្រុងកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ដោយចាប់ផ្តើមពីម៉ោង២និង៣០នាទីរសៀល តទៅ។ នៅទំព័រហ្វេសបុក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម […]
