អតីតនាយករដ្ឋមន្ត្រីដែលមានរឿងក្តីក្តាំច្រើនក្នុងតុលាការ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានចាកចេញពីប្រទេសថៃកាលយប់ថ្ងៃទី៤ ខែកញ្ញា តាមយន្តហោះឯកជនទៅកាន់ទីក្រុងឌូបៃ ប៉ុន្មានថ្ងៃមុនការសម្រេចរបស់តុលាការដែលអាចជាប់ពន្ធនាគារ ខណៈដែលការរត់ចេញពីប្រទេសនេះប្រហែលជាមិនត្រលប់មកប្រឈមមុខនឹងសាលក្រមនោះទេ។ សាលក្រមថ្ងៃទី៩ ខែកញ្ញានេះ ពាក់ព័ន្ធនឹងការព្យាបាលជំងឺរយៈពេលយូរនៅមន្ទីរពេទ្យប៉ូលិស ជំនួសឱ្យការជាប់ទោសនៅក្នុងពន្ធនាគារបន្ទាប់ពីលោកវិលត្រឡប់ចូលប្រទេសថៃកាលពីឆ្នាំ២០២៣។ សាលក្រមនេះនឹងត្រូវប្រកាសដោយអង្គជំនុំជម្រះផ្នែកព្រហ្មទណ្ឌសម្រាប់បុគ្គលដែលកាន់មុខតំណែងនយោបាយ បន្ទាប់ពីសវនាការចុងក្រោយនៃសំណុំរឿងនេះបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា។ ការចាកចេញរបស់លោកបានកើតឡើងមួយថ្ងៃមុនពេលសភារបស់ប្រទេសថៃត្រូវបានកំណត់ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្រ្តីថ្មីនៅថ្ងៃសុក្រ។ គណបក្សភឿថៃដែលកំពុងកាន់អំណាចដែលថាក់ស៊ីនបានបង្កើតត្រូវបានរំពឹងថានឹងបាត់បង់អំណាច។ លោកថាក់ស៊ីន អាយុ ៧៦ឆ្នាំ បានចំណាយពេល ១៥ឆ្នាំ ក្នុងការនិរទេស បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង […]
Tag: លោក ថាក់ស៊ីន
សម្តេចតេជោ ហ៊ុន សែន៖ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា
ប៉ុន្មានម៉ោងក្រោយទាហានថៃវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា លោក ថាក់ស៊ីន ស៊ីណាត្រា ឱពុកនាយករដ្ឋមន្រ្តីព្យួរតំណែងរបស់ថៃ បានចេញសារមានចរិតប្រើប្រាស់សង្គ្រាមដើម្បីវាយប្រហារសម្តេចតេជោ ហ៊ុន សែន ត្រូវបានសម្តេចទម្លាយថា លោក ថាក់ស៊ីន បង្ហាញច្បាស់ណាស់ការឈ្លានពានកម្ពុជាពីកងទ័ពថៃមកលើកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារលើបណ្តាញកាលពីយប់ថ្ងៃទី២៤យ៉ាងដូច្នេះថា «មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ […]
តើលោក ថាក់ស៊ីន អាចប្រឈមជាប់ពន្ធនាគារ១៥ឆ្នាំក្នុងសំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រដែរឬ?
អតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅថ្ងៃពុធសប្តាហ៍នេះបានផ្ដល់សក្ខីកម្មនៅក្នុងតុលាការ ដោយស្វែងរកការការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យលោកជាប់គុក ១៥ឆ្នាំ ពោលត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងជានាយករដ្ឋមន្ត្រី។ បើតាមសារព័ត៌មាន Aljazeera ចុះផ្សាយ។ មេធាវីរបស់លោក ថាក់ស៊ីន លោក Winyat Chatmontri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូនក្តីរបស់លោកបានផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃពុធសប្តាហ៍នេះពេញមួយថ្ងៃ។ […]
