សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រពៃណីយេីង ​យេីងរក្សា​ យេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការថា៖ “ប្រពៃណីយេីង​យេីងរក្សា​យេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក​ ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី​ Gumball 3000​ បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ​ និងទស្សនាសិល្ប:បូរាណខ្មែរ​ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ សូមស្វាគមន៍មកកាន់កម្ពុជា​ និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច”។ សូមជម្រាបថា នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងវប្បធម៌ កត់ត្រាទុកម៉ូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកមូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។ ប្រសាសន៍ណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅចំពោះមុខលោកជំទាវ ភឿង […]

នាយករដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋកុំយកបញ្ហាវប្បធម៌ បង្កើតជាវិវាទជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរកតត់សម្គាល់ថា នៅលើតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជា​និងប្រទេសថៃ​នៅពេលមានការលើកឡើងពីវប្បធម៌ផ្នែកណាមួយ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែបង្ហាញពីភាពមិនចុះសម្រុងគ្នា មានការជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ត្បិតខ្មែរ-ថៃ​ជាប្រទេសភូមិផងរបងជាមួយគ្នា និងមានមរតកវប្បធម៌ស្រដៀងគ្នាផងដែរ។ […]

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាទស្សនីយភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ ចាប់ពីល្ងាចនេះតទៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាទស្សនី​យ​ភាពសិល្បៈវប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំលើកទី៤» ដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីពិភពលោក។ តាមរយៈបណ្តាញសង្គមផ្លូវការនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ «រាត្រីចងចាំលើកទី៤» ឆ្នាំ២០២៣​មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូល​រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សម្តេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ […]

សារមន្ទីរជាតិ ប្រកាសស្វាគមន៍ការចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរ តែអាជីវករ ជួលសំលៀកបំពាក់បុរាណមួយចំនួនប្រាសចាកពីទម្រង់ដើម

សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១០ ខែឧសភានេះ ប្រកាសស្វាគមន៍ ចំពោះសាធារណជន ឬអាជីវករ ទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ នាពេលកន្លងមក ប៉ុន្តែអ្វីដែលបារម្ភគឺទម្រង់នៃការផ្សព្វផ្សាយនោះប្រាសចាកពីទម្រង់ដើម ព្រោះមិនបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ទើបបណ្តាលអោយមានការប៉ះពាល់ដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។

5
Promotion