សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានព្រះបន្ទូលថា សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ។ សន្តិភាពកើតមានឡើងតាមរយៈការខិតខំរួមគ្នា និងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ឥស្សរជន និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ សុខសន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាន និងពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យប្រជារាស្ត្រ បានរស់នៅជាមួយភាពសុខដុមរមនា គ្រប់ជាតិសាសន៍ គ្មានការរើសអើង និងទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា និងទំនៀមទម្លាប់ ប្រពៃណីដោយសេរី និងទទួល បាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយ និងស្មើភាពគ្នា។ […]
Tag: សន្តិភាព
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ
នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអបអរសាទរខួប៧០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) និងបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ សម្តេចបានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព […]
សម្តេច ម៉ែន សំអន អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីប្រទេសជាតិកាន់តែអភិវឌ្ឍន៍រីកចម្រើន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជាមគ្គុទេសក៏ឯកនិងប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលសម្រេចបាននូវសុខសន្តិភាព ឯកភាពជាតិពេញលេញនិងការអភិវឌ្ឍគ្រប់វិស័យ ក្នុងនោះផងដែរ សុខុដុមនីយកម្មសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីអាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមបំណងប្រាថ្នារៀងខ្លួន។ សម្តេចក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់រួមគ្នាថែរក្សានូវសុខសន្តិភាព នេះឲ្យបាននៅគង់វង្ស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។ ការលើកឡើងរបស់សម្តេចកិត្តិសង្គហបណ្ឌិត នាឱកាសអញ្ជើញប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព
«ឆ្លងតាមលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ព្រះរាជាណាចក្រកម្ពុជាពិតជាបានកែប្រែពីប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ទៅជាសង្គមសម័យទំនើប ដោយផ្ដល់ជាគំរូក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះ និងការបង្កើតឱ្យមានដំណើរការទទួលខុសត្រូវចំពោះ អំពើសាហាវឃោរឃៅដែលបានប្រព្រឹត្ត និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នឹងត្រូវចារទុកនៅក្នុងប្រវត្តិសាស្ត្រ កម្ពុជាក្នុងសម័យទំនើប៖ សន្តិភាពតាមរយៈយុត្តិធម៌ និងយុត្តិធម៌តាមរយៈសន្តិភាព»។ នេះបើតាមការលើកឡើងនៅក្នុងសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ ថ្ងៃទី២០ ខែឧសភា ជា […]
សម្តេចតេជោ ហ៊ុន សែន គាំទ្រចំពោះព្រះរាជសន្ទរកថាសម្តេចប៉ាប ដែលអំពាវនាវទៅកាន់ពិភពលោកឱ្យប្រកាន់យកសន្តិភាព
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសគាំទ្រព្រះរាជសុន្ទរកថាសម្តេចប៉ាប LÉON XIV ដែលបានអំពាវនាវឱ្យពិភពលោក ប្រកាន់យកសន្តិភាព។ ក្នុងសារលិខិតសម្តេចតេជោ ផ្ញើជូន ដូនជី Raffaella Petrini ប្រធានអភិបាលបុរីវ៉ាទីកង់ នៅយប់ថ្ងៃទី១២ ខែឧសភានេះ បានឲ្យដឹងថា នៅក្នុងព្រះរាជសុន្ទរកថាដំបូង ថ្លែងនាថ្ងៃទី៨ ខែឧសភា នៅទីក្រុងរ៉ូម លើទីលានសាំងព្យែរ សម្ដេច ប៉ាប […]
ថ្ងៃនេះ កាលពី ៥៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្រ្តមួយដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម
ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ […]
ឯកឧត្តម ហ៊ុន ម៉ានិត៖ កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ
ឯកឧត្តម ហ៊ុន ម៉ានិត អអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាពសង្គម គឺជាកត្តាស្លាប់រស់របស់ជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមបានបន្តថា៖ «ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។ ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា […]
ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន
ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដើម្បីសម្រេចកិច្ចព្រមព្រៀងរ៉ែកម្រមិនបានសម្រេចជោគជ័យទេ ថែមទាំងមានការម្លើងសម្លេងតឹងសរសៃ ករវាងមេដឹកនាំទាំងពីរទៀតផង។ ជុំវិញទិដ្ឋភាពនៃជំនួបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងបច្ចុប្បន្នជាសមាជិករដ្ឋសភា បានលើកឡើងថា ឃើញលោក Zelenskyy បាត់ម្ចាស់ការ ទើបនឹកស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន។ តាមរយៈបណ្តាញទំនាក់ទំនងសង្កមផ្លូវការ នៅព្រឹកថ្ងៃទី២ […]
កម្ពុជា និងកាតា នឹងធ្វើការជាមួយគ្នា ដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម
ប្រធានសភាកាតា ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម លើកឡើងថា កាតានឹងធ្វើការជាមួយកម្ពុជាដើម្បីសន្តិភាពពិភពលោកប្រឆាំងសង្គ្រាម។ ការលើកឡើងនេះ ក្នុងជំនួបជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីដូហា។ ឯកឧត្តម ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ ឯកឧត្តម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា
ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) នៅព្រឹកថ្ងៃទីអាទិត្យ ទី៧ ធ្នូ ឆ្នាំ២០២៤, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយកម្មជាតិសាសន៍ […]
