បណ្ឌិត គិន ភា៖ កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា​នេះ​ថា​ សមយុទ្ធហ្វឹកហ្វឺន​រួមគ្នា​រវាង​កងកម្លាំង​ទ័ពអាកាស​ចិន ​និង​ថៃនឹងធ្វើឡើងនៅចុងខែកញ្ញា ក្នុងប្រទេសថៃ។ ក្រសួងបាននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងបញ្ជូនយន្តហោះជាច្រើនប្រភេទ និងកងកម្លាំងការពារ​ដែនអាកាស​ទៅចូលរួមក្នុងសមយុទ្ធនេះ។ នេះបើតាមការចុះផ្សាយពីបណ្តាញព័ត៌មានអន្តរជាតិ ECNS, News AZ, Xinhua។ ជុំវិញរឿងនេះ ឯកឧត្តមបណ្ឌិត គិន ភា​ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងនូវហេតុផលមួយចំនួន ដើម្បីកុំឲ្យប្រជាពលរដ្ឋ អ្នកតាមសង្គមនានា កុំតូចចិត្តដែលចិនធ្វើសមយុទ្ធផ្លូវអាកាសជាមួយថៃ។ ឯកឧត្តមបានលើកឡើងថា ក្នុងទំនាក់ទំនងអន្តរជាតិ ប្រទេសនីមួយៗតែងព្យាយាមពង្រឹងនិងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន […]

ចិន និងវៀតណាម គ្រោងធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង

យោងតាមក្រសួងការពារជាតិចិន បានឱ្យដឹងថា ចិន និងវៀតណាម គ្រោងនឹងធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពរួមគ្នាជាលើកដំបូងនៅក្នុងខែកក្កដានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនកាលពីថ្ងៃអាទិត្យ សមយុទ្ធរួមគ្មានេះនឹងត្រូវធ្វើឡើងនៅតំបន់ស្វយ័តក្វាងស៊ី ជូង ភាគខាងត្បូងប្រទេសចិន ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ទំនាក់ទំនងយោធារវាងប្រទេសជិតខាងទាំងពីរបានកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បើទោះបីជាមានជម្លោះដែនសមុទ្រ។ ភាគីទាំងពីរបានអនុវត្តការល្បាតរួមគ្នារវាងកងទ័ពជើងទឹក និងជើងគោកជាយូរណាស់មកហើយ ប៉ុន្តែសមយុទ្ធនាពេលខាងមុខនឹងក្លាយជាការផ្លាស់ប្តូរលើកដំបូងរវាងកងទ័ពប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “នេះគឺជាសមយុទ្ធកងទ័ពរួមគ្នាលើកដំបូងរវាងចិន និងវៀតណាម ជាមួយនឹងប្រធានបទ៖ “ការហ្វឹកហ្វឺនល្បាតព្រំដែនរួមគ្នា” ។ សមយុទ្ធនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតរវាងយោធាទាំងពីរ។ សូមជម្រាបផងដែរថា លើវិស័យសេដ្ឋកិច្ច ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម […]

5
Promotion