ព្រឹទ្ធសភា សម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ 

ព្រឹទ្ធសភាសម្តែងនូវការដឹងគុណជូនវីរកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងបានថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាព វៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរខ្ពង់ខ្ពស់បំផុតរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។  សេចក្តីថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន បង្ហាញការដឹងគុណពីវីរភាពរបស់«ព្រះបរមរតនកោដ្ឋ»

ថ្ងៃនេះគឺជាខួប ១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។ នៅថ្ងៃខួប១៣ឆ្នាំនៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នេះ នៅលើទំព័រហ្វេសបុក […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីពីកង្វល់លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលផុយស្រួយខ្លាំងអាចឈានទៅការប៉ះទង្គិចគ្នាឡើងវិញ

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងទាក់ទងទៅនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដោយសម្ដេចតេជោ បានពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែន រួមទាំងបច្ចុប្បន្នភាពទាក់ទងទៅនឹងការចាក់សំឡេងខ្មោច ឬក៏សំឡេងផ្សេងៗទៀត ពីភាគីថៃ រំខានដល់ពលរដ្ឋកម្ពុជានៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ជាដើម ដែលបានកើតឡើងរយៈពេលប្រមាណ ៤យប់មកហើយ។  សម្ដេចតេជោ ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពទូទៅនៃបញ្ហាព្រំដែន ដែលជាកង្វល់និងជាបញ្ហាមួយផុយស្រួយខ្លាំងណាស់ក្នុងការប៉ះទង្គិចគ្នាឡើងវិញ។ ដូច្នេះហើយ សម្ដេចតេជោ ក៏បានបញ្ជាក់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តជប៉ុនពីជំហររបស់កម្ពុជាលើបញ្ហាព្រំដែន គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

ទាក់ទងនឹងស្ថានភាពព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។  ការលើកឡើងនេះ ក្នុងពេល អនុញ្ញាតឱ្យឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម នារសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥  នៅវិមានព្រឹទ្ធសភា ។ សម្ដេចតេជោបានបញ្ជាក់ថា ភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន […]

នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំឱ្យមានសន្តិភាព និងមានភាពរីកចម្រើន និងជាវចនានុក្រមអត្ថាធិប្បាយមួយរបស់ពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ នៅវិមានព្រឹទ្ធសភា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ […]

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការប្រមាថលើសម្ដេចតេជោ របស់ជនជាតិថៃមួយចំនួន គឺជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា

តាមរយៈហ្វេកបុកផេកនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការប្រមាថលើ សម្ដេចតេជោប្រធានព្រឹទ្ធសភា គឺមិនមែនត្រឹមជាការប្រមាថលើសម្តេចជាលក្ខណៈឯកជនដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាការប្រមាថសម្រាប់ប្រជាជនកម្ពុជា។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើង៤ចំនុចរួមមាន៖ ទី១) ជាការប្រមាថពីជនបរទេសមកលើថ្នាក់ដឹកនាំកម្ពុជា ដែលក្នុងនាម ជាជាតិសាសន៍មួយ គួរមានការកំណត់អោយច្បាស់ ថាជាអ្វីមួយ […]

ព្រឹទ្ធសភាកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលថៃទទួលខុសត្រូវក្នុងការចាត់វិធានការចំពោះទង្វើវាយប្រហារ និងគ្មានការគោរពមកលើសម្តេចតេជោ និងឥស្សរជនកម្ពុជាផ្សេងទៀត

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ សម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។ ព្រឹទ្ធសភា បានលើកឡើងថា អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ។ ទង្វើបែបនេះក៏បានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងសន្តិសហវិជ្ជមាន ដែលជាគោលការណ៍គ្រឹះក្នុងការដឹកនាំទំនាក់ទំនងរវាងកម្ពុជា និងថៃ ក្នុងនាមជាសមាជិកក្នុងអាស៊ាន […]

សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចេញញត្តិថ្កោលទោសចំពោះទង្វើវាយប្រហារ គ្មានការគោរពប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជារបស់ប្រជាជនមួយចំនួននៃប្រទេសជិតខាងកម្ពុជា

យោងតាមរយៈលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសហព័ន្ធ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដែលទង្វើនេះជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន […]

សម្ដេចតេជោ ហ៊ុន ​សែន​ ចាត់ទុកទង្វើជនជាតិថៃ ដែល​ដាក់តាំង​រូប​សម្ដេច​បាញ់​យក​រង្វាន់​ជា​ទង្វើ​អ​មនុស្ស ​និងអន់ជាងសត្វ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញសារពិសេសមួយដោយ សូមអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ កុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន បាននឹងកំពុងធ្វើដាក់សម្តេច ហើយសម្តេចតេជោក៏ប្រកាសឲ្យដឹងថា ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។ ក្នុងសំណេររបស់សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា […]

បញ្ហាព្រំដែន! សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ បាននិងកំពុងតែឈានទៅរកការធ្វើយ៉ាងណាឱ្យមានដំណោះស្រាយវិលមករកប្រក្រតីភាពឡើងវិញ ដែលជាជំហររបស់កម្ពុជា។ សម្តេចតេជោគូសបញ្ជាក់ថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈានទៅរកដំណោះស្រាយមួយវិលមករកប្រក្រតីឡើងវិញ ដែលប្រទេសទាំងពីរធ្លាប់មានកន្លងមក។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ ប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ ឯកឧត្តម Datuk Wira Dr. Mohd Hatta bin Md […]

5
Promotion