ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងចង់ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានឲ្យបានឆាប់

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង(Xi Jinping) ប្រធានាធិបតីចិន នៅថ្ងៃ​សៅរ៍ ទី៣០ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ចិន។ នៅលើបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ ប្រទេសចិន គាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ានដែលដឹកនាំដោយម៉ាឡេស៊ី […]

ចិនក្រាលកម្រាលព្រំក្រហមទទួលស្វាគមន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន រសៀលថ្ងៃសៅរ៍ ទី៣០ សីហា ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ ។ ការអញ្ជើញដល់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីក្រុងធានជីន សាធារណរដ្ឋ ប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការគោរពគ្នា ទុកចិត្តគ្នា បានធ្វើឱ្យកម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ

កម្ពុជា និងម៉ាឡេស៊ីមានកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធិជាមួយគ្នាអស់ជាច្រើនទស្សវត្សមកហើយ។ ទំនាក់ទំនង និងភាពជាដៃគូរបស់យើងដែលបានកើតចេញពី ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏យូរអង្វែង បានបន្តលូតលាស់តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ក្រោមទស្សនៈដូចគ្នា និងផលប្រយោជន៍រួម ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងនាំមកនូវប្រយោជន៍ដ៏ធំសម្បើមសម្រាប់ប្រជាជនប្រទេសទាំងពីរ ថែមទាំងរួមចំណែកដល់ការរីកចម្រើនក្នុងការកសាងសហគមន៍អាស៊ាន។ នេះបើតាមខ្លឹមសារក្នុងលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើជូនពរ ឯកឧត្តម Dato’ Seri Anwar Ibrahim […]

គណៈប្រតិភូសភាអាមេរិក ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ

លោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អត្រាអតិផរណាទាប ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សនេះ។ លោកជំទាវបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីទាក់ទាញវិនិយោគិនបរទេស។ លោកជំទាវបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសលើវិស័យពាណិជកម្ម និងវិនិយោគ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់លោកជំទាវ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ ការលើកឡើងរបស់លោកជំទាវ Beth Van Duyne ក្នុងពេលដឹកនាំគណៈប្រតិភូសភាអាមេរិក […]

គណៈប្រតិភូសភាអាមេរិក ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពីជំហគាំទ្របទឈប់បាញ់ ហេីយអាមេរិកនឹងបន្តយកចិត្តទុកដាក់តាមដានលេីការងារនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាប្រចាំរដ្ឋ Texas រួមនឹង​ឯកឧត្តម​វេជ្ជបណ្ឌិត​Richard McCormick សមាជិក​សភាប្រចាំរដ្ឋGeorgia និង​ឯកឧត្តម​ Suhas Subraanyam សមាជិក​សភា​ប្រចាំរដ្ឋ​ Virginia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៨ ខែសីហា […]

ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា កោត​សរ​សើរ សម្ដេចបវរធិបតី ជាអ្នកដឹកនាំពោរពេញដោយសមត្ថភាពនិងបទពិ​សោធន៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម U Khin Yi ប្រធានគណបក្សសហភាពសាមគ្គី និងអភិវឌ្ឍន៍មីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម U Khin Yi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុបឲ្យទទួលបានលទ្ធផលវិជ្ជមានជាមួយនឹង​សមត្ថភាពពិត“អ្នកចេះគឺជាប់”

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា​ ២០២៤-២០២៥ ថ្ងៃទី១ បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនពរឱ្យសិស្សានុសិស្សជាបេក្ខជនទាំងអស់ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:​យ៉ាងសកម្មនៃ​ការសិក្សាពេញមួយឆ្នាំ​កន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។ ព្រមជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, […]

ប្រធានាធិបតី ត្រាំ ថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំ “ខ្លាំង” ដែលឱ្យតម្លៃលេីជីវិតមនុស្សជាតិ និងលេីកតម្កេីងសន្តិភាព

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយទំព័រមកថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលស្នើប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោក ព្រមទាំងបានជឿជាក់ថា សម្តេចធិបតីជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលផ្តល់តម្លៃលើជីវិតមនុស្ស និងស្រឡាញ់សន្តិភាព។ យោងតាមលិខិតចុះថ្ងៃទី២០ ខែសីហារបស់ប្រធានាធិបតី ត្រាំ ដែលត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៧ ខែសីហា លោក ដូណាល់ ត្រាំ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្មួយស្រី “សុខ រក្សា”ក្នុងការព្យាបាលជំងឺដុំសរសៃឈាម នៅរដ្ឋធានីតៃវ៉ាន់

ប្អូនស្រី សុខ រក្សា ភេទស្រី អាយុ ៩ឆ្នាំ រស់នៅក្រុងរុនតាឯក ខេត្តសៀមរាប ក្មួយស្រីមានជំងឺប្រចាំកាយគឺ ជំងឺដុំសរសៃឈាម (Hemangioma) ។ ដោយបុណ្យវាសនាខ្ពស់ ជំងឺរបស់ក្មួយស្រីត្រូវបាន «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ចាត់ឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) […]