កម្ពុជា និងហ្វីលីពីន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( Ferdinand Romualdez Macos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានអញ្ជើញជាអធិបតី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ឯកសារចំនួន៣៖ ១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយធានានូវការវិលត្រលប់មកវិញនៃកងទ័ពទាំង ១៨នាក់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនពីកងទ័ពថៃ គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។  សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ ស្ដីពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះលែង និងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាន តាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំង […]

អាមេរិក ជាដៃគូដ៏រឹងមាំរបស់កម្ពុជា និងនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ 

គិតពីឆ្នាំ១៩៥០-២០២៥ ចំណងនៃទំនាក់ទំនងការទូររវាងកម្ពុជា-សហរដ្ឋអាមេរិក មានរយៈពេល ៧៥ឆ្នាំហើយ។ ក្នុងឱកាសនៃការអបអរសាទរខួបទី ៧៥ ឆ្នាំនៃមិត្តភាពនេះ សហរដ្ឋអាមេរិកនៅតែប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវអនាគតដ៏ត្រចះត្រចង់ និងមានសុវត្ថិភាពសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។  ដើម្បីបញ្ជាក់ពីសក្ខីភាពនៃទំនាក់ទំនងដ៏រឹងមាំនេះ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក បានជួបប្រជុំជាមួយប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ ខែកញ្ញា ដើម្បីបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្នុងខួបលើកទី៧៥ […]

ផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ប៉ុន្តែរាជរដ្ឋាភិបាល អនុញ្ញាតឲ្យតាមបណ្តាខេត្តអាចរៀបចំជាធម្មតា

រាជរដ្ឋាភិបាល បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អ​ក​អំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ការសម្រេចផ្អាកព្រះរាជបុណ្យអុំទូកនៅភ្នំពេញនេះ ដោយសាររាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ ។ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធព័ត៌មានមិនពិតរបស់ទណ្ឌិត សម រង្ស៊ី ដែលថា សម្តេចតេជោ ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤%នៃក្រុមហ៊ុនថាមពលថៃ

តាមរយៈសេចក្តីប្រកាសបដិសេធ នៅថ្ងៃទី០២ កញ្ញា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលផ្សាយលើគណនី ហ្វេសប៊ុកឈ្មោះ Sam Rainsy ដោយបានចោទប្រកាន់ទាំងបំពានថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានជាប់ពាក់ព័ន្ធនឹងការទិញភាគហ៊ុន ២៤% នៃក្រុមហ៊ុនថាមពលថៃដ៏ធំមួយឈ្មោះ Bangchak ក្នុងតម្លៃរាប់ ពាន់លានដុល្លារតាមរយៈឈ្មួញកណ្តាលជនជាតិអាហ្វ្រិកខាងត្បូង ប៉ុន្តែ មូលនិធិសន្តិសុខសង្គមថៃបដិសេធ មិនព្រមលក់ឱ្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា […]

កម្ពុជា គាំទ្រគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលរបស់ចិន ដែលមានគោល​បំណង​ពង្រឹង​សណ្តាប់ធ្នាប់សកល

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញនិវត្តន៍មកដល់រាជធានីភ្នំពេញ នាវេលារំលងអធ្រាត្រថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់​ការអញ្ជើញ​ចូលរួមកិច្ច​ប្រជុំកំពូ​ល​អង្គការសហប្រតិបត្តិការសៀងហៃបូក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅទីក្រុងធានជីន ប្រទេសចិន ប្រកបដោយជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) សម្តេចបវរធិបតី ហ៊ុន […]

អគ្គលេខាធិការ​អង្គការសហប្រ​ជាជាតិ ទទួលយកសំណើក្នុងការជំរុញឲ្យកម្ពុជានិងថៃជៀសវាងការប្រើកម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ​អង្គការសហប្រ​ជាជាតិ នៅព្រឹកថ្ងៃចន្ទ ទី១ កញ្ញា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ។ បើតាមសំណេរនៅបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រ​ជាជាតិ […]

ប្រធានសភាប្រឹក្សានយោបាយចិន៖ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក នៅទីក្រុងធានជីង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនោះ ឯកឧត្តមប្រធានសភា បានថ្លែ​ង​ថា ទំនាក់ទំនងកម្ពុជា-ចិនបានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។ […]

លទ្ធផលជំនួបផ្លូវការរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និង ប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងធានជីង

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន។ ក្នុងឱកាសនៃជំនួប ប្រធានាធិបតីចិន បានសម្តែងការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ […]

ជម្លោះព្រំដែនកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមិត្តចិនជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ពិសេសនៅតំបន់ប្រជាពលរដ្ឋរស់នៅ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅថ្ងៃអាទិត្យ ទី៣១ សីហា ២០២៥។ ឯកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធនឹងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ ក៏ដូចជាគាំទ្រដល់តួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលបទឈប់បាញ់ និងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យមិត្តចិន ជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ […]