យោងតាមរយៈលិខិតចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដែលមានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសហព័ន្ធ សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដែលទង្វើនេះជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។ សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ យល់ឃើញថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន […]