ក្រោយឃើញមានការបង្ហោះវីដេអូលើបណ្តាញសង្គមពីដំរីឈ្មោះ Lcuky យំរត់តាម និងព្យាយាមឃាត់ផ្លូវហ្មរដំរីដែលធ្លាប់មេីលថែជាង ២៦ឆ្នាំ ហើយត្រូវបញ្ចប់ការងារចាកចេញដោយក្តីអាឡោះអាល័យជាពន់ពេកចំពោះ Lucky អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានណែនាំក្រុមការងារដឹកនាំដោយឧកញ៉ា ឡេង និមល រួមដំណើរពីលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន បានចុះជួបផ្ទាល់ដល់ទីតាំងដើម្បីផ្តល់ក្តីស្រឡាញ់ដល់ Lucky នៅក្នុងឧទ្យានជាតិភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ។ […]
