លោក Masakuni Negishi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Osaka Christian College (OCC) នៃប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។ លោកបានឲ្យដឹងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន […]
