ស្របពេលលេចមុខនៅក្នុងភាពយន្តខ្នាតធំលើកដំបូង នាដការីរបាំបុរាណ សុខគា គឹមលាង ហៅ Kon Ant បានពោលពាក្យមួយឃ្លាថា « ភាពដដែលៗគឺជាសត្រូវរបស់សិល្បៈ » ។  កញ្ញា សុខគា គឹមលាង គឺជានាដការីបុរាណមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានកេរ្តិ័ឈ្មោះល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែជាច្រើនឆ្នាំមកនេះនាងមិនដែលមានវត្តមាននៅក្នុងភាពយន្តណាមួយទេ ទើបតែថ្មីៗនេះនាងមានវត្តមានលើកដំបូងនៅក្នុងភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលមានចំណងជើងថា « សាសនាងងឹត » ។ ជួបជាមួយកញ្ញា សុខគា គឹមលាង ដោយផ្ទាល់នាងបានបញ្ជាក់ប្រាប់ថា […]