តើមានរឿងអ្វីកើតឡើងចំពោះតារាសម្តែង ស៊ីន យូប៊ីន បានជាថ្មីៗនេះនាងប្រកាសផ្អាកថតភាពយន្តទៅវិញ ? ជារៀងរាល់ឆ្នាំតារាសម្តែង ស៊ីន យូប៊ីន តែងតែមានស្នាដៃថ្មីៗជាច្រើនបង្ហាញទស្សនិកជន ដោយឡែកពាក់កណ្តាលឆ្នាំ២០២៥ហើយតារាសម្តែងរូបនេះនៅពុំទាន់មានស្នាដៃថ្មីបង្ហាញទស្សនិកជនទៀត មិនថារឿងដុំ ឬ រឿងភាគ រហូតធ្វើឱ្យទស្សនិកជនមានការងឿឆ្ងល់ជាខ្លាំង ។ ថ្វីដ្បិតតែមិនមានស្នាដៃថ្មីបង្ហាញមហាជន តែ ស៊ីន យូប៊ីន បែរជាលេចមុខខ្លាំងនៅក្នុងការថតស្ពតផ្សាយផលិតផលធំៗទៅវិញ ។ ចំពោះរឿងនេះកញ្ញា ស៊ីន យូប៊ីន បានបញ្ជាក់ប្រាប់ថា នៅក្នុងឆ្នាំ២០២៥នេះនាងពិតជាផ្អាក មិនទទួលភាពយន្តមែន ដោយសារនាងចង់ទុកពេលវេលាដើម្បីធ្វើការងារផ្សេងៗវិញ ជាពិសេសនាងរវល់មើលការងារខុសត្រូវមុខរបររកស៊ីមួយចំនួន ។ […]
